[៦២​] ពាក្យ​ថា លោក​មិន​ភ្លឺស្វាង ព្រោះ​សេច​ក្តី​បា្រ​ថ្នា​ផ្សេង​ៗ (និង​សេចក្តី​ប្រហែស​) អធិប្បាយ​ថា សេចក្តី​កំណាញ់ ៥ គឺ កំណាញ់​អាវាស កំណាញ់​ត្រកូល​ កំណាញ់​លាភ កំណាញ់​វណ្ណៈ​ កំណាញ់​ធម៌ ហៅថា​សេច​ក្តី​បា្រ​ថ្នា​ផេ្សង​ៗ។ សេ​ចកី្ត​កំណាញ់ អាការ​នៃ​សេ​ចកី្ត​កំណាញ់ ភាព​នៃ​សេ​ចកី្ត​កំណាញ់ សេ​ចកី្ត​កំ​ណាញ់​ផ្សេង​ៗ សេចក្តី​កំណាញ់​រឹង ភាព​នៃ​សេ​ចកី្ត​កំណាញ់​ក្តៅ​ ភាព​នៃ​ចិត្ត​ហួងហែង​មាំ​ណា មាន​សភាព​យ៉ាងនេះ នេះ​ហៅថា សេ​ចកី្ត​កំណាញ់។ មួយទៀត សេ​ចកី្ត​កំណាញ់​ខន្ធ ហៅថា​កំណាញ់ សេ​ចកី្ត​កំណាញ់​ធាតុ ហៅថា​កំណាញ់ សេចក្តី​កំណាញ់​អាយតនៈ ហៅថា​កំណាញ់ សេ​ចកី្ត​កាន់​ (ក្តាប់​ទុក​) ហៅថា កំណាញ់។ សេ​ចកី្ត​ប្រហែល ខ្ញុំ​គប្បី​ពោល​ដូចតទៅ​នេះ​ កា​រប​ណែ្ត​តបណ្តោយ​ចិត្ត ការ​ឲ្យកម្លាំង​ដល់​កា​រប​ណែ្ត​តបណ្តោយ​ចិត្ត ទៅ​ក្នុង​កាយទុច្ចរិត​ក្តី​ ក្នុង​វចីទុច្ចរិត​ក្តី ក្នុង​មនោ​ទុ​ច្ច​រិត​កី្ត ក្នុង​កាមគុណ​បំា្រ​កី្ត ឬភាព​នៃ​ការ​ធើ្វ​មិន​គោរព ភាព​នៃ​កិរិយា​មិន​ធើ្វ​ព្យា​យា​មរឿយៗ​ ភាព​នៃ​ចិត្ត​មិន​តាំងនៅ​មាំ ភាព​នៃ​ចិត្ត​ប្រព្រឹត្ត​រួញរា ភាព​នៃ​សេ​ចកី្ត​បា្រ​ថ្នា​ដាក់ចុះ​ ភាព​នៃ​ធុរៈ​ដាក់ចុះ ការ​មិន​សេព ការ​មិន​ចំរើន​ អំពើ​មិន​សន្សំ​រឿយ​ៗ ការ​មិន​តាំងចិត្ត ការ​មិន​ប្រកប​ព្យា​យា​មរឿយៗ សេ​ចកី្ត​ប្រហែស​ក្នុង​ការ​ចំរើន​នូវ​កុសលធម៌​ទាំងឡាយ​ សេចក្តី​ប្រហែស អាការ​នៃ​សេ​ចកី្ត​ប្រហែស ភាព​នៃ​សេ​ចកី្ត​ប្រហែស​ណា មាន​សភាព​យ៉ាងនេះ នេះ​ហៅថា សេ​ចកី្ត​ប្រហែស។
ថយ | ទំព័រទី ១៧ | បន្ទាប់