ហេតុ​នោះ​ ទ្រង់​ត្រាស់​ថា តថាគត មិន​អាច​ដើម្បី​ដោះ យ៉ាងនេះ​ខ្លះ។ សម​ដូច​ព្រះពុទ្ធ​តម្រាស់​នេះ​ដែល​ព្រះមានព្រះភាគ​ទ្រង់​ត្រាស់​ថា​ ម្នាល​ចុន្ទៈ បុគ្គល​នោះ​ លិច​ចុះ​ក្នុង​ភក់​ខ្លួនឯង នឹង​ស្រង់​បុគ្គល​ដទៃ​ ដែល​លិច​ចុះ​ក្នុង​ភក់​បាន​ ហេតុនេះ មិនដែល​មាន​ទេ​ ម្នាល​ចុន្ទៈ បុគ្គល​នោះ មិនបាន​ទូន្មាន មិនបាន​ប្រៀនប្រដៅ​ មិនបាន​រំលត់​កិលេស​ដោយខ្លួនឯង នឹង​ទូន្មាន​ប្រៀនប្រដៅ​បុគ្គល​ដទៃ ឬថា​ញុំាង​កិលេស​របស់​បុគ្គល​ដទៃ​ ឲ្យ​រលត់​បាន ហេតុនេះ មិនដែល​មាន​ទេ ហេតុ​នោះ (ទ្រង់​ត្រាស់​ថា​) តថាគត មិន​អាច​ដោះ យ៉ាងនេះ​ខ្លះ។ មួយទៀត សម​ដូច​ព្រះពុទ្ធ​តម្រាស់​នេះ ដែល​ព្រះមានព្រះភាគ​ទ្រង់​ត្រាស់​ថា​
បុគ្គល​ធ្វើបាប​ដោយខ្លួនឯង រមែង​សៅហ្មង​ដោយខ្លួនឯង​ មិន​ធ្វើបាប​ដោយខ្លួនឯង រមែង​ស្អាត​ដោយខ្លួនឯង​ សេចក្តី​បរិសុទ្ធិ និង​សេចក្តី​មិន​បរិសុទ្ធិ មាន​ចំពោះ​ខ្លួន បុគ្គល​ដទៃ មិន​គប្បី​ញុំាង​បុគ្គល​ដទៃ​ឲ្យ​ស្អាត​បានទេ។

 ហេតុ​នោះ (ទ្រង់​ត្រាស់​ថា​) តថាគត មិន​អាច​ដោះ យ៉ាងនេះ​ខ្លះ។ មួយទៀត​ សម​ដូច​ព្រះពុទ្ធ​តម្រាស់​នេះ ដែល​ព្រះមានព្រះភាគ ទ្រង់​ត្រាស់​ថា​ ម្នាល​ព្រាហ្មណ៍ ព្រះនិព្វាន ក៏​មាននៅ​ស្រាប់ ទាំង​ផ្លូវ​ទៅកាន់​ព្រះនិព្វាន ក៏​មាននៅ​ស្រាប់​ តថាគត​ជា​អ្នក​បបួល ក៏​មាន​នៅ​ស្រាប់
ថយ | ទំព័រទី ១៨៩ | បន្ទាប់