ពាក្យ​ថា បពិត្រ​ព្រះអង្គ​ទ្រង់​និរទុក្ខ គឺ​ពាក្យ​ជាទីស្រឡាញ់ ពាក្យជា​ទី​គោរព ពាក្យ​ថា បពិត្រ​ព្រះអង្គ​ទ្រង់​និរទុក្ខ នេះ​ជា​ពាក្យ​ពោល​ដោយ​គោរព កោតខ្លាច ហេតុ​នោះ​ (លោក​សួរ​ថា​) បពិត្រ​ព្រះអង្គ​ទ្រង់​និរទុក្ខ កាលបើ​ដូច្នេះ តើន​រណា ក្នុង​ទេវលោក និង​មនុស្សលោក​ ឆ្លង​ជាតិ និង​ជរា​បាន។
 [៣០៨​] ពាក្យ​ថា បពិត្រ​ព្រះមានព្រះភាគ ខ្ញុំ​ព្រះអង្គ​សូម​ទូល​សួរ​ព្រះអង្គ​ សូម​ព្រះអង្គ​ទ្រង់​ប្រាប់​សេចក្តី​នោះ​ដល់​ខ្ញុំ​ព្រះអង្គ ត្រង់​ពាក្យ​ថា ខ្ញុំ​ព្រះអង្គ​សូម​ទូល​សួរ​ព្រះអង្គ​ គឺ​ខ្ញុំ​ព្រះអង្គ​សូម​សួរ​ព្រះអង្គ សូម​អង្វរ​ព្រះអង្គ សូម​អារាធនា​ព្រះអង្គ​ សូម​ព្រះអង្គ​ត្រាស់​ប្រាប់​សេចក្តី​នោះ​ដល់​ខ្ញុំ​ព្រះអង្គ ហេតុ​នោះ​ (លោក​សួរ​ថា​) ខ្ញុំ​ព្រះអង្គ​សូម​ទូល​សួរ​ព្រះអង្គ។ ពាក្យ​ថា បពិត្រ​ព្រះមានព្រះភាគ​នេះ ជា​ពាក្យ​ពោល​ដោយ​គោរព។បេ។ ការ​បញ្ញត្តិ​ថា ព្រះមានព្រះភាគ​ នេះ (កើត​) ព្រោះ​ការ​ត្រាស់​ដឹង។ ពាក្យ​ថា សូម​ប្រាប់​សេចក្តី​នោះ​ដល់​ខ្ញុំ​ព្រះអង្គ គឺ​សូម​ទ្រង់​ប្រាប់ បង្ហាញ​ សំដែង បញ្ញត្ត តាំង​ទុក បើក ចែក ធ្វើឲ្យ​រាក់ ប្រកាស ហេតុ​នោះ (លោក​សួរ​ថា​) បពិត្រ​ព្រះមានព្រះភាគ ខ្ញុំ​ព្រះអង្គ​សូម​ទូល​សួរ​ព្រះអង្គ សូម​ព្រះអង្គ​ទ្រង់​ប្រាប់​សេចក្តី​នោះ​ដល់​ខ្ញុំ​ព្រះអង្គ។ ហេតុ​នោះ ព្រាហ្មណ៍​នោះ​ពោល​ថា​
ថយ | ទំព័រទី ២៥១ | បន្ទាប់