(នន្ទៈ​មាន​អាយុ​ពោល​ដូច្នេះ​ថា​) សមណព្រាហ្មណ៍​ទាំងឡាយ​ណា​មួយ​នេះ ពោល​ថា សេចក្តី​បរិសុទ្ធិ​ព្រោះ​អារម្មណ៍​ដែល​ឃើញ​ខ្លះ​ ដែល​ស្តាប់​ឮខ្លះ ពោល​ថា​សេច​ក្តី​បរិ​សទ្ធិ​ព្រោះ​សីល និង​វត្ត​ខ្លះ​ ពោល​ថា សេចក្តី​បរិសុទ្ធិ​ព្រោះ​វិធី​ច្រើន​យ៉ាង​ខ្លះ បពិត្រ​ព្រះ​មុនិ បើ​ព្រះអង្គ​ត្រាស់​ថា​ សមណព្រាហ្មណ៍​ទាំងនោះ ឆ្លង​ឱឃៈ​មិនបានទេ បពិត្រ​ព្រះអង្គ​ទ្រង់​និរទុក្ខ កាលបើ​ដូច្នេះ​ តើន​រណា ក្នុង​ទេវលោក និង​មនុស្សលោក ទើប​ឆ្លង​ជាតិ និង​ជរា​បាន បពិត្រ​ព្រះមានព្រះភាគ​ ខ្ញុំ​ព្រះអង្គ​សូម​ទូល​សួរ​ព្រះអង្គ សូម​ព្រះអង្គ​ទ្រង់​ប្រាប់​សេចក្តី​នោះ​ដល់​ខ្ញុំ​ព្រះអង្គ។
[៣០៩​] (ព្រះមានព្រះភាគ​ត្រាស់​ថា ម្នា​លន​ន្ទៈ​) តថាគត មិនបាន​ពោល​ថា ពួក​សមណព្រាហ្មណ៍​ទាំងអស់ ត្រូវជា​តិ​ និង​ជរា​បិទបាំង​ទេ តថាគត​ពោល​ថា ជន​ទាំង​ឡាយ​ណា ក្នុង​លោក​នេះ លះបង់​នូវ​អារម្មណ៍​ទាំងអស់​ដែល​ឃើញ​ក្តី​ ដែល​ឮក្តី ដែល​ប៉ះពាល់​ក្តី នូវ​សីល និង​វត្ត​ក្តី លះបង់​នូវ​វិធី​ច្រើនប្រការ​ទាំងអស់​ក្តី​ ឬជន​ទាំងឡាយ​ណា កំណត់​ដឹង​នូវ​តណ្ហា ជា​អ្នក​មិន​មាន​អាសវៈ ជន​ទាំង​នោះ​ឯង ឈ្មោះថា ឆ្លងផុត​ឱឃៈ​បាន។
ថយ | ទំព័រទី ២៥២ | បន្ទាប់