[៣១០​] ពាក្យ​ថា (ព្រះមានព្រះភាគ​ពោល​ថា ម្នា​លន​ន្ទៈ​) តថាគត​មិនបាន​ពោល​ថា ពួក​សមណព្រាហ្មណ៍​ទាំងអស់​ ត្រូវជា​តិ និង​ជរា​បិទបាំង​ទេ សេចក្តី​ថា ម្នា​លន​ន្ទៈ តថាគត មិនបាន​ពោល​ថា សមណព្រាហ្មណ៍​ទាំងអស់​ ត្រូវជា​តិ ជរា ខ្ទប់ រាំង ហ៊ុម​ភ្ជិត បិទ បង្រួម ផ្កាប់​ហើយ តថាគត ពោល ប្រាប់ សំដែង​ បញ្ញត្ត តាំង​ទុក បើក ចែក ធ្វើឲ្យ​រាក់​ថា ជាតិ​ក្តី ជរា និង​មរណៈ​ក្តី ដែល​សមណព្រាហ្មណ៍​ទាំងឡាយ​ណា​ លះបង់​ហើយ ផ្តាច់​ឫសគល់​ហើយ ធ្វើ​មិន​ឲ្យ​មាន​ទី​កើត​ដូចជា​ទី​កើត​នៃ​ដើមត្នោត ធ្វើ​មិន​ឲ្យ​កើតមាន​បែប​ភាព ឲ្យ​ជា​ធម៌​លែងកើត​តទៅទៀត សមណព្រាហ្មណ៍​ទាំងនោះ​គង់មាន​ ហេតុ​នោះ (មាន​ពាក្យ​ថា​) (ព្រះមានព្រះភាគ​ពោល​ថា ម្នា​លន​ន្ទៈ​) តថាគត​មិនបាន​ពោល​ថា ពួក​សមណ​ព្រាហ្មណ៍​ទាំងអស់ ត្រូវជា​តិ និង​ជរា​បិទបាំង​ទេ។
 [៣១១​] ពាក្យ​ថា ជន​ទាំងឡាយ​ណា​ក្នុង​លោក​នេះ លះបង់​នូវ​អារម្មណ៍​ទាំងអស់​ ដែល​ឃើញ​ក្តី ដែល​ឮក្តី ដែល​ប៉ះពាល់​ក្តី នូវ​សីល និង​វត្ត​ក្តី សេចក្តី​ថា ជន​ទាំងឡាយ​ណា លះបង់​ ផ្តាច់​បង់ បន្ទោបង់ ធ្វើឲ្យ​វិនាស ដល់​នូវ​ការ​មិនកើត​មាន​នូវ​សេចក្តី​បរិសុទ្ធិ ព្រោះ​អារម្មណ៍​ដែល​ឃើញ​ទាំងអស់​ ជន​ទាំងឡាយ​ណា លះបង់ ផ្ដាច់បង់ បន្ទោបង់ ធ្វើឲ្យ​វិនាស ធ្វើ​មិន​ឲ្យ​កើតមាន​បែបភាព​នូវ​សេចក្តី​បរិសុទ្ធិ​ ព្រោះ​អារម្មណ៍​ដែល​ឮទាំងអស់
ថយ | ទំព័រទី ២៥៣ | បន្ទាប់