នូវ​សេចក្តី​បរិសុទ្ធិ ព្រោះ​អារម្មណ៍​ដែល​ឃើញ ដែល​ឮទាំងអស់ នូវ​សេចក្តី​បរិសុទ្ធិ​ ព្រោះ​អារម្មណ៍​ដែល​ប៉ះពាល់​ទាំងអស់ នូវ​សេចក្តី​បរិសុទ្ធិ ព្រោះ​សីល​ទាំងអស់ នូវ​សេចក្តី​បរិសុទ្ធិ​ ព្រោះ​វត្ត​ទាំងអស់ នូវ​សេចក្តី​បរិសុទ្ធិ​ព្រោះ​សីល និង​វត្ត​ទាំងអស់ ហេតុ​នោះ (ទ្រង់​ត្រាស់​ថា​) ជន​ទាំងឡាយ​ណា ក្នុង​លោក​នេះ លះបង់​នូវ​អារម្មណ៍​ទាំងអស់​ដែល​ឃើញ​ក្តី​ ដែល​ឮក្តី ដែល​ប៉ះពាល់​ក្តី នូវ​សីល និង​វត្ត​ក្តី។
 [៣១២​] ពាក្យ​ថា លះបង់​នូវ​វិធី​ច្រើនប្រការ​ទាំងអស់​ក្តី​ គឺ​លះបង់ ផ្តាច់​បង់ បន្ទោបង់ ធ្វើឲ្យ​វិនាស ធ្វើ​មិន​ឲ្យ​កើតមាន​បែបភាព​នូវ​ការ​ស្អាត ស្អាត​វិសេស​ បរិសុទ្ធិ ការ​រួច រួច​វិសេស រួច​ស្រឡះ​ដោយ​វត្ត និង​មង្គល​ភ្ញាក់ផ្អើល​មាន​ប្រការ​ផ្សេង​ៗ ជាអនេក ហេតុ​នោះ (ទ្រង់​ត្រាស់​ថា​) លះបង់​នូវ​វិធី​ច្រើនប្រការ​ទាំងអស់​ក្តី។
 [៣១៣​] អធិប្បាយ​ពាក្យ​ថា តថាគត​ពោល​ថា​ ... ឬជន​ទាំងឡាយ​ណា កំណត់​ដឹង​នូវ​តណ្ហា ជា​អ្នក​មិន​មាន​អាសវៈ ជន​ទាំងនោះ​ឯង​ ឈ្មោះថា ឆ្លងផុត​ឱឃៈ​បាន ត្រង់​ពាក្យ​ថា តណ្ហា បាន​ដល់​រូប​តណ្ហា​ សទ្ទ​តណ្ហា គន្ធ​តណ្ហា រស​តណ្ហា ផោដ្ឋព្វ​តណ្ហា ធម្ម​តណ្ហា។ ពាក្យ​ថា កំណត់​ដឹង គឺ​កំណត់​ដឹង​នូវ​តណ្ហា​ដោយ​បរិញ្ញា​ ៣ គឺ ញាត​បរិញ្ញា ១ តី​រណ​បរិញ្ញា ១ បហា​នប​រិញ្ញា ១។
ថយ | ទំព័រទី ២៥៤ | បន្ទាប់