ព្រះពុទ្ធ​មាន​ព្រះ​ភាគ មាន​ព្រះនេត្រ និង​ភាព​នៃ​ព្រះ​ជិន​សិរី (អ្នកឈ្នះ​កិលេស​) កើតឡើង​មិន​មុន​មិន​ក្រោយ គឺ​ក្នុង​ខណៈ​តែមួយ​ ទៀប​គល់​នៃ​ពោធិព្រឹក្ស ហេតុ​នោះ ព្រះពុទ្ធ​ឈ្មោះថា មាន​ព្រះនេត្រ​កើត​ដំណាលគ្នា​ ហេតុ​នោះ (លោក​ទូល​សួរ​ថា​) បពិត្រ​ព្រះអង្គ មាន​ព្រះនេត្រ​កើត​ព្រមគ្នា សូម​ព្រះអង្គ​សំដែង​នូវ​សន្តិបទ។
 [៣៨៨​] ពាក្យ​ថា បពិត្រ​ព្រះមានព្រះភាគ សូម​ព្រះអង្គ​សំដែង​នូវ​សន្តិបទ​នោះ​ ដែល​ជា​ធម៌​ពិត ដល់​ខ្ញុំ​ព្រះអង្គ សេចក្តី​ថា អមត​និព្វាន​ លោក​ហៅថា ធម៌​ពិត បានខាង ការ​រម្ងាប់​សង្ខារ​ទាំងពួង​ ការ​លះបង់​ឧបធិ​ទាំងពួង ការ​អស់​តណ្ហា ការប្រាសចាក​តម្រេក ការ​រលត់ និព្វាន។ ពាក្យ​ថា ព្រះមានព្រះភាគ នុ៎ះ ជា​ពាក្យ​ពោល​ដោយ​គោរព។បេ។ ការ​បញ្ញត្តិ​ថា​ ព្រះមានព្រះភាគ​នេះ (កើត​) ព្រោះ​ការ​ធ្វើឲ្យ​ជាក់ច្បាស់។ ពាក្យ​ថា​ សូម​ព្រះអង្គ​សំដែង​នូវ​សន្តិបទ​នោះ ដល់​ខ្ញុំ​ព្រះអង្គ​ គឺ​សូម​ព្រះអង្គ​សំដែង ប្រាប់។បេ។ ប្រកាស ហេតុ​នោះ (លោក​ពោល​ថា​) បពិត្រ​ព្រះមានព្រះភាគ សូម​ព្រះអង្គ​សំដែង​នូវ​សន្តិបទ​នោះ ដែល​ជា​ធម៌​ពិត ដល់​ខ្ញុំ​ព្រះអង្គ។ ហេតុ​នោះ ព្រាហ្មណ៍​នោះ​ ពោល​ថា​
ថយ | ទំព័រទី ៣០៧ | បន្ទាប់