សេចក្តី​មិន​វង្វេង ការពិនិត្យ​ធម៌ ឃើញត្រូវ។ ព្រះមានព្រះភាគ​ ប្រកប ប្រកប​ព្រម ចូល​ទៅ​ប្រកប ចូល​ទៅ​ប្រកប​ព្រម ចូល​ដល់ ចូល​ដល់​ព្រម​ មកដល់​ព្រម ដោយ​បញ្ញា​ជា​គ្រឿង​កំចាត់​នេះឯង ហេតុ​នោះ ព្រះពុទ្ធ​ទើប​ឈ្មោះថា មាន​បញ្ញា​ដ៏​ល្អ​ ហេតុ​នោះ (លោក​ពោល​ថា​) ខ្ញុំ​ព្រះអង្គ​សូម​អារាធនា​ព្រះអង្គ​ ទ្រង់​លះបង់​គ្រឿង​កំណត់ មាន​បញ្ញា​ល្អ។
 [៤១៣​] ពាក្យ​ថា ពួក​ជន​បាន​ស្តាប់ (ព្រះតម្រាស់​) របស់​ព្រះអង្គ ជា​ព្រះពុទ្ធ​នាគ​ហើយ នឹង​ចៀសចេញ​អំពី​ទីនេះ ត្រង់​ពាក្យ​ថា​ នាគ​ គឺ (ព្រះពុទ្ធ​) ទ្រង់ព្រះ​នាម​ថា​ ព្រះ​នាគ។ ព្រះមានព្រះភាគ ទ្រង់ព្រះ​នាម​ថា នាគ​ ព្រោះ​មិន​ធ្វើអំពើ​អាក្រក់។ ទ្រង់ព្រះ​នាម​ថា នាគ ព្រោះ​មិន​លុះ (អគតិ​)។ ទ្រង់ព្រះ​នាម​ថា នាគ ព្រោះ​មិន​មក។បេ។ ព្រះមានព្រះភាគ ព្រះនាម​ថា នាគ ព្រោះ​មិន​មក យ៉ាងនេះ​ឯង។ ពាក្យ​ថា ពួក​ជន​ស្តាប់ (ព្រះតម្រាស់​) របស់​ព្រះអង្គ​ជា​ព្រះពុទ្ធ​នាគ​ហើយ នឹង​ចៀសចេញ​អំពី​ទីនេះ គឺ​ពួក​ជន​ស្តាប់ ឮ កួច​កាន់​ ចាំទុក កំណត់ទុក នូវ​ព្រះតម្រាស់ គន្លង​នៃ​វាចា ទេសនា អនុសន្ធិ របស់​ព្រះអង្គ​ហើយ នឹង​ចៀសចេញ នឹងគេ​ចចេញ​អំពី​ទីនេះ ទៅកាន់​ទិស​ផ្សេង​ៗ ហេតុ​នោះ​ (លោក​ពោល​ថា​) ​ពួក​ជន​ស្តាប់ (ព្រះតម្រាស់​) របស់​ព្រះអង្គ​ជា​ព្រះពុទ្ធ​នាគ​ហើយ នឹង​ចៀសចេញ​អំពី​ទី​នេះ។ ហេតុ​នោះ ព្រាហ្មណ៍​នោះ ពោល​ថា
ថយ | ទំព័រទី ៣២៣ | បន្ទាប់