ពាក្យ​ថា ភិក្ខុ គឺថា​ភិក្ខុ ព្រោះ​ជា​អ្នក​ទំ​លាយ​ធម៌​ប្រាំពីរ​គឺ ទំ​លា​យស​ក្កា​យទិដ្ឋិ​ ទំ​លាយ​វិចិកិច្ឆា ទំ​លាយ​សីលព្វត​បរាមាស ទំ​លាយ​រាគៈ ទំ​លាយ​ទោសៈ ទំ​លាយ​មោហៈ ទំ​លាយ​មានះ ទំ​លាយ​អកុសលធម៌​ដ៏​លាមក​ទាំងឡាយ ប្រកប​ដោយ​គ្រឿង​សៅហ្មង​ព្រម ដែល​ឲ្យ​បដិសន្ធិ​ក្នុង​ភព​ថ្មី ប្រកបដោយ​សេចក្តី​ក្រវល់ក្រវាយ មានទុក្ខ​ជា​ផល​ ជា​បច្ច័យ​នៃជា​តិ ជរា មរណៈ ក្នុង​អនាគត។
ព្រះមានព្រះភាគ​ត្រាស់​ថា ម្នាល​សភិយៈ បុគ្គល​ដល់​នូវ​បរិនិព្វាន​ ដោយ​មគ្គ​ដែល​ខ្លួន​ចំរើន​ហើយ មាន​សេចក្តី​សង្ស័យ​ឆ្លង​ហើយ លះបង់​នូវ​សេចក្តី​វិនាស និង​សេចក្តី​ចំរើន មាន​មគ្គ​អប់រំ​ហើយ មាន​ភព​ថ្មី​អស់ហើយ​ បុគ្គល​នោះ ហៅថា ភិក្ខុ។

 ពាក្យ​ថា គប្បី​ប្រព្រឹត្ត​មានសតិ​ជា​ភិក្ខុ​ បានន័យ​ថា គប្បី​ប្រព្រឹត្ត​មានស្មារតី​ជា​ភិក្ខុ គឺ​គប្បី​មានសតិ​ដើរទៅ មានសតិ​ឈរ មានសតិ​អង្គុយ មានសតិ​សម្រេច​នូវ​សេយ្យាសន៍​ មានសតិ​ឈាន​ទៅ មានសតិ​ឈាន​ថយ មានសតិ​ក្រឡេក​មើល មានសតិ​ក្រឡេក​មើល​ផ្សេង ៗ មានសតិ​បត់​ចូល (នូវ​អវយវៈ​) មានសតិ​លា (នូវ​អវយវៈ​) មានសតិ​ទ្រទ្រង់​សង្ឃាដី បាត្រ និង​ចីវរ មានសតិ​ត្រាច់​ទៅ គប្បី​មានសតិ​សម្រាន្ត​នៅ​ ប្រព្រឹត្តទៅ រក្សា យាត្រា ឲ្យ​យាត្រា​ទៅ ហេតុ​នោះ ទ្រង់​ត្រាស់​ថា គប្បី​ប្រព្រឹត្ត​មានសតិ​ជា​ភិក្ខុ។ ហេតុ​នោះ ព្រះមានព្រះភាគ​ត្រាស់​ថា
ថយ | ទំព័រទី ៤៨ | បន្ទាប់