មហារាជ ជា​ទេវតា​របស់​អ្នក​ប្រព្រឹត្ត​វត្ត​មហារាជ ព្រះ​ចន្រ្ទ​ ជា​ទេវតា​របស់​អ្នក​ប្រព្រឹត្ត​វត្ត​ព្រះ​ចន្រ្ទ ព្រះអាទិត្យ ជា​ទេវតា​របស់​អ្នក​ប្រព្រឹត្ត​វត្ត​ព្រះអាទិត្យ ព្រះ​ឥន្រ្ទ​ ជា​ទេវតា​របស់​អ្នក​ប្រព្រឹត្ត​វត្ត​ព្រះ​ឥន្រ្ទ ព្រហ្ម ជា​ទេវតា​របស់​អ្នក​ប្រព្រឹត្ត​វត្ត​ព្រហ្ម​ ​ពួក​ទេវតា ជា​ទេវតា​របស់​អ្នក​ប្រព្រឹត្ត​វត្ត​ទេវតា ទិស​ជា​ទេវតា​របស់​អ្នក​ប្រព្រឹត្ត​វត្ត​ទិស​ ជន​ទាំង​ឡាយ​ណា ជា​ទក្ខិណេយ្យ​បុគ្គល​របស់​ពួក​ជន​ណា ជន​ទាំងនោះ​ ជា​ទេវតា​របស់​ពួក​ជន​នោះ ហេតុ​នោះ (លោក​សួរ​ថា​) ក្សត្រ និង​ពា្រហ្មណ៍ ទើបបាន​សម្រេច​យញ្ញៈ​ដល់​ទេវតា​ទាំង​ឡាយ។
 [១១៧​] ពាក្យ​ថា ច្រើន​នាក់ ក្នុង​លោក​នេះ ទើបបាន​សម្រេច​យញ្ញៈ​ សេចក្តី​ថា ទេយ្យធម៌ គឺ​ចីវរ បិណ្ឌបាត សេនាសនៈ គិលាន​ប្ប​ច្ច​យភេសជ្ជ​បរិក្ខារ បាយ ទឹក សំពត់​ យាន ផ្កាកម្រង គ្រឿងក្រអូប គ្រឿង​លាប ទីដេក ទីសំណាក់​អាស្រ័យ គ្រឿង​ប្រទីប លោក​ហៅថា យញ្ញៈ។ ពាក្យ​ថា ទើបបាន​សម្រេច​យញ្ញៈ គឺ​ពួក​ជន​ណា ស្វែងរក ស្វះស្វែង​រក ដើររក​នូវ​យញ្ញៈ គឺ​ចីវរ​ បិណ្ឌបាត សេនាសនៈ គិលាន​ប្ប​ច្ច​យភេសជ្ជ​បរិក្ខារ បាយ ទឹក សំពត់ យាន ផ្កាកម្រង គ្រឿង​ក្រអូប​ គ្រឿង​លាប ទីដេក ទីសំណាក់​អាស្រ័យ គ្រឿង​ប្រទីប​ ​ពួក​ជន​ទាំងនោះ ឈ្មោះថា សម្រេច​យញ្ញៈ។
ថយ | ទំព័រទី ៧១ | បន្ទាប់