សូម្បី​ពួក​ជន​ណា តាក់តែង​នូវ​យញ្ញៈ គឺ​ចីវរ បិណ្ឌបាត សេនាសនៈ គិលាន​ប្ប​ច្ច​យភេសជ្ជ​បរិក្ខារ​ បាយ ទឹក សំពត់ យាន ផ្កាកម្រង គ្រឿងក្រអូប គ្រឿង​លាប ទីដេក ទីសំណាក់​អាស្រ័យ គ្រឿង​ប្រទីប​ ​ពួក​ជន​ទាំងនោះ ក៏​ឈ្មោះថា សម្រេច​យញ្ញៈ។ ពួក​ជន​ណា ឲ្យ​បូជា លះបង់​នូវ​យញ្ញៈ គឺ​ចីវរ បិណ្ឌបាត​ សេនាសនៈ គិលាន​ប្ប​ច្ច​យភេសជ្ជ​បរិក្ខារ បាយ ទឹក សំពត់ យាន ផ្កាកម្រង​ គ្រឿងក្រអូប គ្រឿង​លាប ទីដេក ទីសំណាក់​អាស្រ័យ គ្រឿង​ប្រទីប ជន​ទាំងនោះ ក៏​ឈ្មោះថា​ សម្រេច​យញ្ញៈ។ ពាក្យ​ថា​ ច្រើន គឺ​ពួក​យញ្ញៈ​នុ៎ះ​ច្រើន ឬ​ពួក​អ្នក​បូជា​យញ្ញៈ​នុ៎ះ​ច្រើន​ ឬក៏​ពួក​ជន​ដែល​គួរ​ដល់​ទក្ខិណា​នុ៎ះ​ច្រើន។ ពួក​យញ្ញៈ​នុ៎ះ​ច្រើន តើ​ដូចម្តេច។ ពួក​យញ្ញៈ​នុ៎ះ​ មាន​ច្រើន គឺ ចីវរ បិណ្ឌបាត សេនាសនៈ គិលាន​ប្ប​ច្ច​យភេសជ្ជ​បរិក្ខារ​ បាយ ទឹក​ សំពត់ យាន ផ្កាកម្រង គ្រឿងក្រអូប គ្រឿង​លាប ទីដេក ទីសំណាក់​អាស្រ័យ គ្រឿង​ប្រទីប ពួក​យញ្ញៈ​នុ៎ះ មាន​ច្រើន យ៉ាងនេះ។ ពួក​អ្នក​បូជា​យញ្ញៈ​នុ៎ះ​ មាន​ច្រើន តើ​ដូចម្តេច។ ពួក​អ្នក​បូជា​យញ្ញៈ​នុ៎ះ មាន​ច្រើន គឺ​ក្សត្រ ព្រាហ្មណ៍ អ្នកជំនួញ​ អ្នក​គ្រួ គ្រហស្ថ បព្វជិត ទេវតា និង​មនុស្ស ពួក​អ្នក​បូជា​យញ្ញៈ​នុ៎ះ​ មាន​ច្រើន យ៉ាងនេះ។
ថយ | ទំព័រទី ៧២ | បន្ទាប់