ទៅ​នៃ​កម្ម ១ ឃើញ​ការ​សូន្យ​ទៅ​នៃ​រូបក្ខន្ធ ដោយ​អត្ថ​ថា​រលត់​ទៅ​នៃ​បច្ច័យ​ថា​ ការ​រលត់​ទៅ​នៃ​រូប ព្រោះ​រលត់​ទៅ​នៃ​អាហារ ១ មួយទៀត បុគ្គល​កាល​ឃើញ​នូវ​លក្ខណៈ​ប្រែប្រួល​ ឈ្មោះថា​ឃើញ​នូវ​ការ​សូន្យ​ទៅ​នៃ​រូបក្ខន្ធ ១ បុគ្គល​កាល​ឃើញ​នូវ​ការ​សូន្យ​ទៅ​នៃ​រូបក្ខន្ធ​ រមែង​ឃើញ​លក្ខណៈ​ទាំង ៥ នេះ​បុគ្គល​កាល​ឃើញ​នូវ​ការ​ចម្រើនឡើង និង​ការ​សូន្យ​ទៅ​ (នៃ​រូបក្ខន្ធ​) រមែង​ឃើញ​លក្ខណៈ​ទាំង​ ១០ នេះឯង។
 [១០៨​] បុគ្គល​កាល​ឃើញ​នូវ​ការ​ចម្រើន​នៃ​វេទនាខន្ធ​ រមែង​ឃើញ​លក្ខណៈ ៥ តើ​ដូចម្តេច។ បុគ្គល​ឃើញ​នូវ​ការ​ចម្រើនឡើង​នៃ​វេទនាខន្ធ​ ដោយ​អត្ថ​ថា​កើតឡើង​នៃ​បច្ច័យ​ថា ការ​កើតឡើង​នៃ​វេទនា ព្រោះ​កើតឡើង​នៃ​អវិជ្ជា ១ ឃើញ​នូវ​ការ​ចម្រើនឡើង​នៃ​វេទនាខន្ធ​ ដោយ​អត្ថ​ថា​កើតឡើង​នៃ​បច្ច័យ​ថា ការ​កើតឡើង​នៃ​វេទនា ព្រោះ​កើតឡើង​នៃ​តណ្ហា ១ ឃើញ​នូវ​ការ​ចម្រើនឡើង​នៃ​វេទនាខន្ធ​ ដោយ​អត្ថ​ថា​កើតឡើង​នៃ​បច្ច័យ​ថា ការ​កើតឡើង​នៃ​វេទនា ព្រោះ​កើតឡើង​នៃ​កម្ម ១ ឃើញ​នូវ​ការ​ចម្រើនឡើង​នៃ​វេទនាខន្ធ​ ដោយ​អត្ថ​ថា​កើតឡើង​នៃ​បច្ច័យ​ថា ការ​កើតឡើង​នៃ​វេទនា ព្រោះ​កើតឡើង​នៃ​ផស្សៈ ១ មួយទៀត បុគ្គល​កាល​ឃើញ​នូវ​លក្ខណៈ​កើតឡើង​ ឈ្មោះថា​ឃើញ​នូវ​ការ​ចម្រើនឡើង​នៃ​វេទនាខន្ធ ១ បុគ្គល​កាល​ឃើញ​នូវ​ការ​ចម្រើនឡើង​នៃ​វេទនាខន្ធ​ រមែង​ឃើញ​លក្ខណៈ​ទាំង ៥ នេះ។
ថយ | ទំព័រទី ១២៦ | បន្ទាប់