[១០៩​] បុគ្គល​កាល​ឃើញ​នូវ​ការ​សូន្យ​ទៅ​ (នៃ​វេទនាខន្ធ​) រមែង​ឃើញ​លក្ខណៈ​ ៥ តើ​ដូចម្តេច។ បុគ្គល​ឃើញ​នូវ​ការ​សូន្យ​ទៅ​នៃ​វេទនាខន្ធ ដោយ​អត្ថ​ថា​រលត់​ទៅ​នៃ​បច្ច័យ​ថា​ ការ​រលត់​ទៅ​នៃ​វេទនា ព្រោះ​រលត់​ទៅ​នៃ​អវិជ្ជា ឃើញ​នូវ​ការ​សូន្យ​ទៅ​នៃ​វេទនាខន្ធ​ ដោយ​អត្ថ​ថា​រលត់​ទៅ​នៃ​បច្ច័យ​ថា ការ​រលត់​ទៅ​នៃ​វេទនា ព្រោះ​រលត់​ទៅ​នៃ​តណ្ហា ឃើញ​នូវ​ការ​សូន្យ​ទៅ​នៃ​វេទនាខន្ធ​ ដោយ​អត្ថ​ថា​រលត់​ទៅ​នៃ​បច្ច័យ​ថា ការ​រលត់​ទៅ​នៃ​វេទនា ព្រោះ​រលត់​ទៅ​នៃ​កម្ម ឃើញ​នូវ​ការ​សូន្យ​ទៅ​នៃ​វេទនាខន្ធ​ ដោយ​អត្ថ​ថា​រលត់​ទៅ​នៃ​បច្ច័យ​ថា ការ​រលត់​ទៅ​នៃ​វេទនា ព្រោះ​រលត់​ទៅ​នៃ​ផស្សៈ ១ មួយទៀត បុគ្គល​កាល​ឃើញ​នូវ​លក្ខណៈ​ប្រែប្រួល​ ឈ្មោះថា​ឃើញ​នូវ​ការ​សូន្យ​ទៅ​នៃ​វេទនាខន្ធ ១ បុគ្គល​កាល​ឃើញ​នូវ​ការ​សូន្យ​ទៅ​នៃ​វេទនាខន្ធ​ រមែង​ឃើញ​លក្ខណៈ​ទាំង ៥ នេះ បុគ្គល​កាល​ឃើញ​នូវ​ការ​ចម្រើនឡើង និង​ការ​សូន្យ​ទៅ​ (នៃ​វេទនាខន្ធ​) រមែង​ឃើញ​លក្ខណៈ​ទាំង​ ១០ នេះឯង។
 [១១០​] បុគ្គល​កាល​ឃើញ​នូវ​ការ​ចម្រើនឡើង​នៃ​សញ្ញាខន្ធ​ សង្ខារក្ខន្ធ វិញ្ញាណក្ខន្ធ រមែង​ឃើញ​លក្ខណៈ ៥ តើ​ដូចម្តេច។ បុគ្គល​ឃើញ​នូវ​ការ​ចម្រើនឡើង​នៃ​វិញ្ញាណក្ខន្ធ​ ដោយ​អត្ថ​ថា​កើតឡើង​នៃ​បច្ច័យ​ថា ការ​កើតឡើង​នៃ​វិញ្ញាណ ព្រោះ​កើតឡើង​នៃ​អវិជ្ជា ១ ឃើញ​នូវ​ការ​ចម្រើនឡើង​នៃ​វិញ្ញាណក្ខន្ធ​ ដោយ​អត្ថ​ថា​កើតឡើង​នៃ​បច្ច័យ​ថា ការ​កើតឡើង​នៃ​វិញ្ញាណ ព្រោះ​កើតឡើង​នៃ​តណ្ហា ១
ថយ | ទំព័រទី ១២៧ | បន្ទាប់