នូវ​លក្ខណៈ ៥ នេះ កាល​ឃើញ​នូវ​ការ​ចម្រើនឡើង និង​ការ​សូន្យ​ទៅ​ តែងឃើញ​នូវ​លក្ខណៈ ១០ នេះ កាល​ឃើញ​នូវ​ការ​ចម្រើនឡើង​នៃ​ខន្ធ​ទាំង ៥ តែងឃើញ​នូវ​លក្ខណៈ​ ២៥ នេះ កាល​ឃើញ​នូវ​ការ​សូន្យ​ទៅ តែងឃើញ​នូវ​លក្ខណៈ ២៥ នេះ កាល​ឃើញ​នូវ​ការ​ចម្រើនឡើង​ និង​ការ​សូន្យ​ទៅ តែងឃើញ​នូវ​លក្ខណៈ ៥០ នេះ ដែល​ឈ្មោះថា​ញាណ ដោយ​អត្ថ​ថា​ដឹង​នូវ​ធម៌​នោះ​ ឈ្មោះថា​បញ្ញា ដោយ​អត្ថ​ថា​ដឹង​ច្បាស់​នូវ​ធម៌​នោះ ហេតុ​នោះ លោក​ពោល​ថា បញ្ញា​ក្នុង​ការ​ឃើញ​នូវ​ការប្រែប្រួល​នៃ​ពួក​ធម៌​ជា​បច្ចុប្បន្ន​ ឈ្មោះថា​ឧទយ​ព្វ​យានុ​បស្ស​នា​ញាណ។ រូបក្ខន្ធ កើតឡើង​ព្រោះ​អាហារ ខន្ធ​ដ៏​សេស គឺ​វេទនា​ សញ្ញា សង្ខារ កើតឡើង​ព្រោះ​ផស្សៈ វិញ្ញាណក្ខន្ធ​កើតឡើង ព្រោះ​នាម និង​រូប។
 [១១២​] បញ្ញា​ក្នុង​ការពិចារណា​ឃើញ​នូវ​អារម្មណ៍​ថា​បែកធ្លាយ​ ឈ្មោះថា​វិបស្សនាញាណ តើ​ដូចម្តេច។ ចិត្ត មាន​រូប​ជា​អារម្មណ៍ កើតឡើង​ហើយ​បែកធ្លាយ​ទៅវិញ​ បុគ្គល​ពិចារណា​ឃើញ​នូវ​ការ​បែកធ្លាយ​នៃ​ចិត្ត​នោះ ព្រោះ​ពិចារណា​នូវ​អារម្មណ៍​នោះ។ ពាក្យ​ថា ពិចារណា​ឃើញ តើ​ពិចារណា​ឃើញ ដូចម្តេច។ ពិចារណា​ឃើញថា​មិន​ទៀង មិនមែន​ពិចារណា​ឃើញថា​ទៀង​ទេ​ ពិចារណា​ឃើញថា​ជា​ទុក្ខ មិនមែន​ពិចារណា​ឃើញថា​ជា​សុខ​ទេ ពិចារណា​ឃើញថា​មិនមែន​ខ្លួន មិនមែន​ពិចារណា​ឃើញថា​ខ្លួន​ទេ​
ថយ | ទំព័រទី ១២៩ | បន្ទាប់