ឃើញ​នូវ​ការ​ចម្រើនឡើង​នៃ​វិញ្ញាណក្ខន្ធ ដោយ​អត្ថ​ថា​កើតឡើង​នៃ​បច្ច័យ​ថា​ ការ​កើតឡើង​នៃ​វិញ្ញាណ ព្រោះ​កើតឡើង​នៃ​កម្ម ១ ឃើញ​នូវ​ការ​ចម្រើនឡើង​នៃ​វិញ្ញាណក្ខន្ធ​ ដោយ​អត្ថ​ថា​កើតឡើង​នៃ​បច្ច័យ​ថា ការ​កើតឡើង​នៃ​វិញ្ញាណ ព្រោះ​កើតឡើង​នៃ​នាម និង​រូប ១ មួយទៀត បុគ្គល​កាល​ឃើញ​នូវ​លក្ខណៈ​កើត ឈ្មោះថា​ឃើញ​នូវ​ការ​ចម្រើនឡើង​នៃ​វិញ្ញាណក្ខន្ធ​ ១ បុគ្គល​កាល​ឃើញ​នូវ​ការ​ចម្រើនឡើង​នៃ​វិញ្ញាណក្ខន្ធ រមែង​ឃើញ​លក្ខណៈ​ទាំង ៥ នេះ។
 [១១១​] បុគ្គល​កាល​ឃើញ​នូវ​ការ​សូន្យ​ទៅ​ (នៃ​វិញ្ញាណ​) រមែង​ឃើញ​លក្ខណៈ​ ៥ តើ​ដូចម្តេច។ បុគ្គល​ឃើញ​នូវ​ការ​សូន្យ​ទៅ​នៃ​វិញ្ញាណក្ខន្ធ ដោយ​អត្ថ​ថា​រលត់​ទៅ​នៃ​បច្ច័យ​ថា​ ការ​រលត់​ទៅ​វិញ្ញាណ ព្រោះ​រលត់​ទៅ​នៃ​អវិជ្ជា ១ ឃើញ​នូវ​ការ​សូន្យ​ទៅ​នៃ​វិញ្ញាណក្ខន្ធ​ ដោយ​អត្ថ​ថា​រលត់​ទៅ​នៃ​បច្ច័យ​ថា ការ​រលត់​ទៅ​នៃ​វិញ្ញាណ ព្រោះ​រលត់​ទៅ​នៃ​តណ្ហា ១ ឃើញ​នូវ​ការ​សូន្យ​ទៅ​នៃ​វិញ្ញាណក្ខន្ធ​ ដោយ​អត្ថ​ថា​រលត់​ទៅ​នៃ​បច្ច័យ​ថា ការ​រលត់​ទៅ​នៃ​វិញ្ញាណ ព្រោះ​រលត់​ទៅ​នៃ​កម្ម ១ ឃើញ​នូវ​ការ​សូន្យ​ទៅ​នៃ​វិញ្ញាណក្ខន្ធ​ ដោយ​អត្ថ​ថា​រលត់​ទៅ​នៃ​បច្ច័យ​ថា ការ​រលត់​ទៅ​នៃ​វិញ្ញាណ ព្រោះ​រលត់​ទៅ​នៃ​នាម និង​រូប​ មួយទៀត បុគ្គល​កាល​ឃើញ​នូវ​លក្ខណៈ​ប្រែប្រួល ឈ្មោះថា​ឃើញ​នូវ​ការ​សូន្យ​ទៅ​នៃ​វិញ្ញាណក្ខន្ធ​ ១ បុគ្គល​កាល​ឃើញ​នូវ​ការ​សូន្យ​ទៅ​នៃ​វិញ្ញាណក្ខន្ធ រមែង​ឃើញ​
ថយ | ទំព័រទី ១២៨ | បន្ទាប់