បញ្ញា​ក្នុង​ការ​ប្រាកដ​ឡើង​ថា​ជា​ភ័យ​ថា ការ​ចង្អៀតចង្អល់​ចិត្ត​ ជា​ទុក្ខ ឈ្មោះថា​អាទីនវ​ញ្ញាណ ញាណ​ក្នុង​សន្តិបទ​ថា ការ​មិនកើត​ជា​សុខ ញាណ​ក្នុង​សន្តិបទ​ថា​ ការ​មិន​ប្រព្រឹត្តិ​ជា​សុខ។បេ។ ញាណ​ក្នុង​សន្តិបទ​ថា ការ​មិន​ចង្អៀតចង្អល់​ចិត្តជា​សុខ។
 [១១៦​] ញាណ​ក្នុង​សន្តិបទ​ថា​ ការ​កើត ជា​ទុក្ខ ការ​មិនកើត​ជា​សុខ ញាណ​ក្នុង​សន្តិបទ​ថា ការប្រព្រឹត្តិ ជា​ទុក្ខ ការ​មិន​ប្រព្រឹត្តិ​ជា​សុខ។បេ។ ញាណ​ក្នុង​សន្តិបទ​ថា ការ​ចង្អៀតចង្អល់​ចិត្ត ជា​ទុក្ខ ការ​មិន​ចង្អៀតចង្អល់​ចិត្ត​ ជា​សុខ។
 [១១៧​] បញ្ញា​ក្នុង​ការ​ប្រាកដ​ឡើង​ថា​ជា​ភ័យ​ ថា​ការ​កើត ប្រកបដោយ​អាមិសៈ ឈ្មោះថា​អាទីនវ​ញ្ញាណ បញ្ញា​ក្នុង​ការ​ប្រាកដ​ឡើង​ថា​ជា​ភ័យ​ថា ការប្រព្រឹត្តិ​ប្រកបដោយ​អាមិសៈ​ ឈ្មោះថា អាទីនវ​ញ្ញាណ។បេ។ បញ្ញ​ក្នុង​ការ​ប្រាកដ​ឡើង​ថា​ជា​ភ័យ​ថា ការ​ចង្អៀតចង្អល់​ចិត្ត​ ប្រកបដោយ​អាមិសៈ ឈ្មោះថា អាទីនវ​ញ្ញាណ ញាណ​ក្នុង​សន្តិបទ​ថា ការ​មិនកើត មិន​ប្រកបដោយ​អាមិសៈ​ ញាណ​ក្នុង​សន្តិបទ​ថា ការ​មិន​ប្រព្រឹត្តិ មិន​ប្រកបដោយ​អាមិសៈ។បេ។ ញាណ​ក្នុង​សន្តិបទ​ថា​ ការ​មិន​ចង្អៀតចង្អល់​ចិត្ត មិន​ប្រកបដោយ​អាមិសៈ ញាណ​ក្នុង​សន្តិបទ​ថា ការ​កើត
ថយ | ទំព័រទី ១៣៣ | បន្ទាប់