ប្រកបដោយ​អាមិសៈ ការ​មិនកើត មិន​ប្រកបដោយ​អាមិសៈ ញាណ​ក្នុង​សន្តិបទ​ថា​ ការប្រព្រឹត្តិ ប្រកបដោយ​អាមិសៈ ការ​មិន​ប្រព្រឹត្តិ មិន​ប្រកបដោយ​អាមិសៈ។បេ។ ញាណ​ក្នុង​សន្តិបទ​ថា ការ​ចង្អៀតចង្អល់​ចិត្ត ប្រកបដោយ​អាមិសៈ ការ​មិន​ចង្អៀតចង្អល់​ចិត្ត​ មិន​ប្រកបដោយ​អាមិសៈ។
 [១១៨​] បញ្ញា​ក្នុង​ការ​ប្រាកដ​ឡើង​ថា​ជា​ភ័យ​ថា​ ការ​កើត ជា​សង្ខារ ឈ្មោះថា​អាទីនវ​ញ្ញាណ។បេ។ បញ្ញា​ក្នុង​ការ​ប្រាកដ​ឡើង​ថា​ជា​ភ័យ​ថា ការ​ចង្អៀតចង្អល់​ចិត្ត​ ជា​សង្ខារ ឈ្មោះថា​អាទីនវ​ញ្ញាណ ញាណ​ក្នុង​សន្តិបទ​ថា ការ​មិនកើត ជា​និព្វាន ញាណ​ក្នុង​សន្តិបទ​ថា​ ការ​មិន​ប្រព្រឹត្តិ ជា​និព្វាន។បេ។ ញាណ​ក្នុង​សន្តិបទ​ថា ការ​មិន​ចង្អៀតចង្អល់​ចិត្ត​ ជា​និព្វាន ញាណ​ក្នុង​សន្តិបទ​ថា ការ​កើត ជា​សង្ខារ ការ​មិនកើត ជា​និព្វាន ញាណ​ក្នុង​សន្តិបទ​ថា​ ការប្រព្រឹត្តិ ជា​សង្ខារ ការ​មិន​ប្រព្រឹត្តិ ជា​និព្វាន។បេ។ ញាណ​ក្នុង​សន្តិបទ​ថា​ ការ​ចង្អៀតចង្អល់​ចិត្ត ជា​សង្ខារ ការ​មិន​ចង្អៀតចង្អល់​ចិត្ត ជា​និព្វាន។
[១១៩​] បុគ្គល​ឃើញ​នូវ​ការ​កើត​ នូវ​ការប្រព្រឹត្តិ នូវ​និមិត្ត នូវ​ការ​ប្រមូល​មក និង​បដិសន្ធិ ថា​ជា​ទុក្ខ នេះ​ឈ្មោះថា​ អាទីនវ​ញ្ញាណ​
ថយ | ទំព័រទី ១៣៤ | បន្ទាប់