ដោយ​អប្ប​ណិ​ហិត​វិហារធម៌​ក្តី ការ​បង្អោន​ចិត្ត​ទៅ​ក្នុង​សង្ខារុបេក្ខា​របស់​សេក្ខបុគ្គល​ និង​របស់​អសេក្ខ​បុគ្គល មាន​ភាព​ផ្សេងគ្នា ដោយ​អត្ថ​ថា ជា​វិហារ​សមាបត្តិ យ៉ាងនេះ​ឯង។
 [១៣៣​] សង្ខារុបេក្ខា​ប៉ុន្មាន​ កើត​ដោយអំណាច​សមថៈ សង្ខារុបេក្ខា​ប៉ុន្មាន កើត​ដោយអំណាច​វិបស្សនា។ សង្ខារុបេក្ខា ៨ កើត​ដោយអំណាច​សមថៈ សង្ខារុបេក្ខា ១០ កើត​ដោយអំណាច​វិបស្សនា។
 សង្ខារុបេក្ខា ៨ កើត​ដោយអំណាច​សមថៈ តើ​ដូចម្តេច។ បញ្ញា​គឺ​ការពិចារណា​ និង​ការ​ព្រងើយកន្តើយ​ចំពោះ​នី​វរ​ណៈ​ទាំងឡាយ ដើម្បី​ប្រយោជន៍​ដល់​ការបាន​នូវ​បឋមជ្ឈាន​ ឈ្មោះថា​សង្ខារុបេក្ខា​ញាណ បញ្ញា​គឺ​ការពិចារណា និង​ការ​ព្រងើយកន្តើយ ចំពោះ​វិតក្កៈ និង​វិចារៈ​ ដើម្បី​ប្រយោជន៍​ដល់​ការបាន​នូវ​ទុតិយជ្ឈាន ឈ្មោះថា​សង្ខារុបេក្ខា​ញាណ បញ្ញា​គឺ​ការពិចារណា​ និង​ការ​ព្រងើយកន្តើយ ចំពោះ​បីតិ ដើម្បី​ប្រយោជន៍​ដល់​ការបាន​នូវ​តតិយជ្ឈាន​ ឈ្មោះថា​សង្ខារុបេក្ខា​ញាណ បញ្ញា​គឺ​ការពិចារណា និង​ការ​ព្រងើយកន្តើយ ចំពោះ​សុខ និង​ទុក្ខ​ ដើម្បី​ប្រយោជន៍​ដល់​ការបាន​នូវ​ចតុត្ថជ្ឈាន ឈ្មោះថា​សង្ខារុបេក្ខា​ញាណ បញ្ញា​គឺ​ការពិចារណា​ និង​ការ​ព្រងើយកន្តើយ ចំពោះ​រូបសញ្ញា បដិឃ​សញ្ញា និង​នានត្ត​សញ្ញា​ ដើម្បី​ប្រយោជន៍​ដល់​ការបាន​នូវ​អាកាសានញ្ចាយតន​សមាបត្តិ ឈ្មោះថា​សង្ខារុបេក្ខា​ញាណ​ បញ្ញា​គឺ​ការពិចារណា និង​ការ​ព្រងើយកន្តើយ ចំពោះ​អាកាសានញ្ចាយតន​សញ្ញា​ ដើម្បី​ប្រយោជន៍​ដល់​ការបាន​នូវ​វិ​ញ្ញាណ​ញ្ចា​យត​នសមាបត្តិ
ថយ | ទំព័រទី ១៤៤ | បន្ទាប់