ឈ្មោះថា​សង្ខារុបេក្ខា​ញាណ បញ្ញា​គឺ​ការពិចារណា និង​ការ​ព្រងើយកន្តើយ​ ចំពោះ​វិ​ញ្ញាណ​ញ្ចា​យត​នសញ្ញា ដើម្បី​ប្រយោជន៍​ដល់​ការបាន​នូវ​អា​កិ​ញ្ចញ្ញា​យត​នសមាបត្តិ​ ឈ្មោះថា​សង្ខារុបេក្ខា​ញាណ បញ្ញា​គឺ​ការពិចារណា និង​ការ​ព្រងើយកន្តើយ​ ចំពោះ​អា​កិ​ញ្ចញ្ញា​យត​នសញ្ញា ដើម្បី​ប្រយោជន៍​ដល់​ការ​បា​ននូ​វនេវ​សញ្ញា​នា​សញ្ញា​យត​នសមាបត្តិ​ ឈ្មោះថា​សង្ខារុបេក្ខា​ញាណ នេះ សង្ខារុបេក្ខា ៨ កើតឡើង​ដោយអំណាច​សមថៈ។
 [១៣៤​] សង្ខារុបេក្ខា​ ១០ កើតឡើង​ដោយអំណាច​វិបស្សនា តើ​ដូចម្តេច។ បញ្ញា គឺ​ការពិចារណា និង​ការ​ព្រងើយកន្តើយ​នូវ​ការ​កើត​ ការប្រព្រឹត្តិ និមិត្ត ការ​ប្រមូល​មក បដិសន្ធិ គតិ ការ​វិល​មក ឧប​បត្តិ ជាតិ ជរា​ ព្យាធិ មរណៈ សោក ការ​ខ្សឹកខ្សួល ការ​ចង្អៀតចង្អល់​ចិត្ត ដើម្បី​ប្រយោជន៍​ដល់​ការបាន​នូវ​សោតាបត្តិ​មគ្គ​ ឈ្មោះថា​សង្ខារុបេក្ខា​ញាណ ១ បញ្ញា គឺ​ការពិចារណា និង​ការ​ព្រងើយកន្តើយ​នូវ​ការ​កើត​ ការប្រព្រឹត្តិ និមិត្ត ការ​ប្រមូល​មក បដិសន្ធិ គតិ ការ​វិល​មក ឧប​បត្តិ ជាតិ ជរា​ ព្យាធិ មរណៈ សោក ការ​ខ្សឹកខ្សួល ការ​ចង្អៀតចង្អល់​ចិត្ត ដើម្បី​ប្រយោជន៍​ដល់​សោតាបត្តិផល​សមាបត្តិ​ ឈ្មោះថា​សង្ខារុបេក្ខា​ញាណ ១ ដើម្បី​ប្រយោជន៍​ដល់​ការបាន​នូវ​សកទាគាមិមគ្គ។បេ។ ១
ថយ | ទំព័រទី ១៤៥ | បន្ទាប់