ធម៌​គ្រប​សង្កត់​នូវ​អាកាសានញ្ចាយតន​សញ្ញា ដើម្បី​ប្រយោជន៍​ដល់​ការបាន​នូវ​វិ​ញ្ញាណ​ញ្ចា​យត​នសមាបត្តិ​ ហេតុ​នោះ ឈ្មោះថា​គោត្រភូ ១ ធម៌​គ្រប​សង្កត់​នូវ​វិ​ញ្ញាណ​ញ្ចា​យត​នសញ្ញា ដើម្បី​ប្រយោជន៍​ដល់​ការបាន​នូវ​អា​កិ​ញ្ចញ្ញា​យត​នសមាបត្តិ​ ហេតុ​នោះ ឈ្មោះថា​គោត្រភូ ១ ធម៌​គ្រប​សង្កត់​នូវ​អា​កិ​ញ្ចញ្ញា​យត​នសញ្ញា​ ដើម្បី​ប្រយោជន៍​ដល់​ការ​បា​ននូ​វនេវ​សញ្ញា​នា​សញ្ញា​យត​នសមាបត្តិ ហេតុ​នោះ​ ឈ្មោះថា​គោត្រភូ ១ នេះ គោត្រភូ​ធម៌ ៨ យ៉ាង​កើតឡើង​ដោយអំណាច​សមថៈ។
 [១៤០​] គោត្រភូ​ធម៌ ១០​ ដូចម្តេច​ខ្លះ កើតឡើង​ដោយអំណាច​វិបស្សនា។ ធម៌​គ្រប​សង្កត់​នូវ​ការ​កើត ការប្រព្រឹត្តិ​ និមិត្ត ការ​ប្រមូល​មក បដិសន្ធិ គតិ ការ​វិល​កើត ការប្រព្រឹត្តិ​នៃ​វិបាក ជាតិ ជរា​ ព្យាធិ មរណៈ សោ​កៈ បរិទេវៈ ឧបា​យា​សៈ និង​សង្ខារ​និមិត្ត​ខាងក្រៅ ដើម្បី​ប្រយោជន៍​ដល់​ការបាន​នូវ​សោតាបត្តិ​មគ្គ​ ហេតុ​នោះ ឈ្មោះថា​គោត្រភូ ១ ធម៌​គ្រប​សង្កត់​នូវ​ការ​កើត ការប្រព្រឹត្តិ និមិត្ត ការ​ប្រមូល​មក​ បដិសន្ធិ ដើម្បី​ប្រយោជន៍​ដល់​សោតាបត្តិផល​សមាបត្តិ ហេតុ​នោះ ឈ្មោះថា​គោត្រភូ ១ ដើម្បី​ប្រយោជន៍​ដល់​ការបាន​នូវ​សកទាគាមិមគ្គ។បេ។ ១
ថយ | ទំព័រទី ១៥៣ | បន្ទាប់