រមែង​ចេញ​ចាក​មិច្ឆាសង្កប្បៈ ចេញ​ចាក​កិលេស​ដែល​ប្រព្រឹត្តិ​ទៅតាម​នូវ​មិច្ឆាសង្កប្បៈ​នោះ​ផង​ ចាក​ខន្ធ​ទាំងឡាយ​ផង ចេញ​ចាក​និមិត្ត​ទាំងពួង​ខាងក្រៅ​ផង សម្មាសង្កប្បៈ រមែង​កើតឡើង ព្រោះ​ការ​រម្ងាប់​ព្យាយាម​ ក្នុង​ការ​ចេញ​នោះ នុ៎ះ​ជា​ផល​របស់​មគ្គ សម្មាវាចា ដោយ​អត្ថ​ថា​រក្សាទុក រមែង​ចេញ​ចាក​មិច្ឆាវាចា​ ចេញ​ចាក​កិលេស​ដែល​ប្រព្រឹត្តិ​ទៅតាម​នូវ​មិច្ឆាវាចា​នោះ​ផង ចាក​ខន្ធ​ទាំងឡាយ​ផង​ ចេញ​ចាក​និមិត្ត​ទាំងពួង​ខាងក្រៅ​ផង សម្មាវាចា រមែង​កើតឡើង​ព្រោះ​ការ​រម្ងាប់​នូវ​ព្យាយាម​ក្នុង​ការ​ចេញ​នោះ​ នុ៎ះ​ជា​ផល​របស់​មគ្គ សម្មា​កម្មន្តៈ ដោយ​អត្ថ​ថា​តាំង​ឡើង រមែង​ចេញ​ចាក​មិច្ឆា​កម្មន្តៈ​ ចេញ​ចាក​កិលេស​ដែល​ប្រព្រឹត្តិ​ទៅតាម​នូវ​មិច្ឆា​កម្មន្តៈ​នោះ​ផង ចាក​ខន្ធ​ទាំងឡាយ​ផង​ ចេញ​ចាក​និមិត្ត​ទាំងពួង​ខាងក្រៅ​ផង សម្មា​កម្មន្តៈ រមែង​កើតឡើង ព្រោះ​ការ​រម្ងាប់​នូវ​ព្យាយាម​ ក្នុង​ការ​ចេញ​នោះ នុ៎ះ​ជា​ផល​របស់​មគ្គ សម្មាអាជីវៈ ដោយ​អត្ថ​ថា​ផូរផង់ រមែង​ចេញ​ចាក​មិច្ឆាអាជីវៈ​ ចេញ​ចាក​កិលេស​ដែល​ប្រព្រឹត្តិ​ទៅតាម​នូវ​មិច្ឆាអាជីវៈ​នោះ​ផង ចាក​ខន្ធ​ទាំងឡាយ​ផង​ ចេញ​ចាក​និមិត្ត​ទាំងពួង​ខាងក្រៅ​ផង សម្មាអាជីវៈ រមែង​កើតឡើង ព្រោះ​ការ​រម្ងាប់​នូវ​ព្យាយាម​ក្នុង​ការ​ចេញ​នោះ​ នុ៎ះ​ជា​ផល​របស់​មគ្គ សម្មា​វាយាមៈ ដោយ​អត្ថ​ថា ផ្គង​ឡើង រមែង​ចេញ​ចាក​មិច្ឆា​វាយាមៈ ចេញ​ចាក​កិលេស​ដែល​ប្រព្រឹត្តិ​ទៅតាម​នូវ​មិច្ឆា​វាយាមៈ​នោះ​ផង​ ចាក​ខន្ធ​ទាំងឡាយ​ផង ចេញ​ចាក​និមិត្ត​ទាំងពួង​ខាងក្រៅ​ផង
ថយ | ទំព័រទី ១៦០ | បន្ទាប់