សម្មា​វាយាមៈ រមែង​កើតឡើង ព្រោះ​ការ​រម្ងាប់​នូវ​ព្យាយាម​ក្នុង​ការ​ចេញ​នោះ​ នុ៎ះ​ជា​ផល​របស់​មគ្គ សម្មាសតិ ដោយ​អត្ថ​ថា​ប្រុងប្រយ័ត្ន រមែង​ចេញ​ចាក​មិច្ឆាសតិ​ ចេញ​ចាក​កិលេស​ដែល​ប្រព្រឹត្តិ​ទៅតាម​មិច្ឆាសតិ​នោះ​ផង ចាក​ខន្ធ​ទាំងឡាយ​ផង ចេញ​ចាក​និមិត្ត​ទាំងពួង​ខាងក្រៅ​ផង​ សម្មាសតិ រមែង​កើតឡើង ព្រោះ​ការ​រម្ងាប់​នូវ​ព្យាយាម​ក្នុង​ការ​ចេញ​នោះ នុ៎ះ​ជា​ផល​របស់​មគ្គ​ សម្មាសមាធិ ដោយ​អត្ថ​ថា​មិន​រាយមាយ រមែង​ចេញ​ចាក​មិច្ឆាសមាធិ ចេញ​ចាក​កិលេស​ដែល​ប្រព្រឹត្តិ​ទៅតាម​នូវ​មិច្ឆាសមាធិ​នោះ​ផង​ ចាក​ខន្ធ​ទាំងឡាយ​ផង ចេញ​ចាក​និមិត្ត​ទាំងពួង​ខាងក្រៅ​ផង សម្មាសមាធិ រមែង​កើតឡើង ព្រោះ​ការ​រម្ងាប់​នូវ​ព្យាយាម​ក្នុង​ការ​ចេញ​នោះ​ នុ៎ះ​ជា​ផល​របស់​មគ្គ។
 [១៤៩​] ក្នុង​ខណៈ​នៃ​សកទាគាមិមគ្គ​ សម្មាទិដ្ឋិ ដោយ​អត្ថ​ថា​ឃើញ។បេ។ សម្មាសមាធិ ដោយ​អត្ថ​ថា​មិន​រាយមាយ រមែង​ចេញ​ចាក​កាមរាគ​សញ្ញោជនៈ​ និង​បដិឃ​សញ្ញោជនៈ​ដ៏​គ្រោតគ្រាត ចាក​កាមរាគានុស័យ និង​បដិ​ឃានុ​ស័យ​ដ៏​គ្រោតគ្រាត​ ចេញ​ចាក​កិលេស​ដែល​ប្រព្រឹត្តិ​ទៅតាម​សញ្ញោជនៈ និង​អនុស័យ​នោះ​ផង ចាក​ខន្ធ​ទាំងឡាយ​ផង​ ចេញ​ចាក​និមិត្ត​ទាំងពួង​ខាងក្រៅ​ផង សម្មាសមាធិ រមែង​កើតឡើង ព្រោះ​ការ​រម្ងាប់​នូវ​ព្យាយាម​ក្នុង​ការ​ចេញ​នោះ​ នុ៎ះ​ជា​ផល​របស់​មគ្គ។
 [១៥០​] ក្នុង​ខណៈ​នៃ​អនាគាមិមគ្គ​ សម្មាទិដ្ឋិ ដោយ​អត្ថ​ថា​ឃើញ។បេ។ សម្មាសមាធិ ដោយ​អត្ថ​ថា​មិន​រាយមាយ រមែង​ចេញ​ចាក​
ថយ | ទំព័រទី ១៦១ | បន្ទាប់