ក្នុង​កាលណោះ​ សម្មាសមាធិ ដោយ​អត្ថ​ថា​មិន​រាយមាយ តាំង​ឡើង​ក្នុង​កាលណោះ សតិ​សម្ពោ​ជ្ឈង្គ​ ដោយ​អត្ថ​ថា​ប្រុងប្រយ័ត្ន តាំង​ឡើង​ក្នុង​កាលណោះ ធម្ម​វិ​ចយ​សម្ពោ​ជ្ឈង្គ ដោយ​អត្ថ​ថា​ឈ្លេចឈ្លី​ តាំង​ឡើង​ក្នុង​កាល​ណោះ វីរិយ​សម្ពោ​ជ្ឈង្គ ដោយ​អត្ថ​ថា​ផ្គង​ទុក​ តាំង​ឡើង​ក្នុង​កាលណោះ បី​តិ​សម្ពោ​ជ្ឈង្គ ដោយ​អត្ថ​ថា​ផ្សាយ​ទៅ តាំង​ឡើង​ក្នុង​កាលណោះ​ បស្ស​ទ្ធិ​សម្ពោ​ជ្ឈង្គ ដោយ​អត្ថ​ថា​ស្ងប់​រម្ងាប់ តាំង​ឡើង​ក្នុង​កាលណោះ​ សមា​ធិ​សម្ពោ​ជ្ឈង្គ​ ដោយ​អត្ថ​ថា​មិន​រាយមាយ តាំង​ឡើង​ក្នុង​កាលណោះ​ ឧបេក្ខា​សម្ពោ​ជ្ឈង្គ ដោយ​អត្ថ​ថា​ពិចារណា តាំង​ឡើង​ក្នុង​កាលណោះ​ សទ្ធា​ពលៈ​ ដោយ​អត្ថ​ថា​មិន​កម្រើក​ដោយ​អស្ស​ទ្ធិ​យៈ (ការ​មិន​ជឿ​) តាំង​ឡើង​ក្នុង​កាលណោះ​ វីរិយ​ពលៈ ដោយ​អត្ថ​ថា​មិន​កម្រើក​ដោយ​កោសជ្ជៈ (សេចក្ដី​ខ្ជិលច្រអូស​) តាំង​ឡើង​ក្នុង​កាលណោះ​ សតិ​ពលៈ ដោយ​អត្ថ​ថា​មិន​កម្រើក​ដោយ​បមា​ទៈ តាំង​ឡើង​ក្នុង​កាលណោះ សមាធិ​ពលៈ ដោយ​អត្ថ​ថា​មិន​កម្រើក​ដោយ​ឧទ្ធច្ចៈ​ តាំង​ឡើង​ក្នុង​កាលណោះ បញ្ញា​ពលៈ ដោយ​អត្ថ​ថា​ មិន​កម្រើក​ដោយ​អវិជ្ជា តាំង​ឡើង​ក្នុង​កាលណោះ​ សទ្ធិន្រ្ទិយ ដោយ​អត្ថ​ថា​ជឿ តាំង​ឡើង​ក្នុង​កាលណោះ វីរិយិន្រ្ទិយ ដោយ​អត្ថ​ថា​ផ្គង​ទុក​ តាំង​ឡើង​ក្នុង​កាលណោះ សតិន្រ្ទិយ ដោយ​អត្ថ​ថា​ប្រុងប្រយ័ត្ន តាំង​ឡើង​ក្នុង​កាលណោះ​ សមាធិន្រ្ទិយ ដោយ​អត្ថ​ថា​មិន​រាយមាយ តាំង​ឡើង​ក្នុង​កាលណោះ
ថយ | ទំព័រទី ១៦៥ | បន្ទាប់