បញ្ញិន្រ្ទិយ​ ដោយ​អត្ថ​ថា​ឃើញ តាំង​ឡើង​ក្នុង​កាលណោះ ឥន្រ្ទិយ​ ដោយ​អត្ថ​ថា​ជាធំ តាំង​ឡើង​ក្នុង​កាលណោះ ពលៈ ដោយ​អត្ថ​ថា​មិន​កម្រើក តាំង​ឡើង​ក្នុង​កាលណោះ​ សម្ពោ​ជ្ឈង្គ ដោយ​អត្ថ​ថា​ស្រោចស្រង់​ តាំង​ឡើង​ក្នុង​កាលណោះ មគ្គ ដោយ​អត្ថ​ថា​ជាហេតុ តាំង​ឡើង​ក្នុង​កាល​ណោះ​ សតិ​ប្ប​ដ្ឋាន ដោយ​អត្ថ​ថា​ប្រុងប្រយ័ត្ន តាំង​ឡើង​ក្នុង​កាលណោះ សម្ម​ប្ប​ធាន ដោយ​អត្ថ​ថា​តម្កល់ទុក​ តាំង​ឡើង​ក្នុង​កាលណោះ ឥទ្ធិបាទ ដោយ​អត្ថ​ថាស​ម្រេច តាំង​ឡើង​ក្នុង​កាលណោះ សច្ចៈ ដោយ​អត្ថ​ថា​ពិត តាំង​ឡើង​ក្នុង​កាលណោះ​ សមថៈ ដោយ​អត្ថ​ថា​មិន​រាយមាយ​ តាំង​ឡើង​ក្នុង​កាលណោះ វិបស្សនា ដោយ​អត្ថ​ថា​ពិ​ចារ​ណា​រឿយ​ៗ តាំង​ឡើង​ក្នុង​កាលណោះ សមថៈ និង​វិបស្សនា​ ដោយ​អត្ថ​ថា​មា​នរ​សតែមួយ តាំង​ឡើង​ក្នុង​កាលណោះ​ ការ​ជាប់គ្នា​ជាគូ ដោយ​អត្ថ​ថា​មិន​ប្រព្រឹត្ត​កន្លង (នូវ​គ្នា​និង​គ្នា​) តាំង​ឡើង​ក្នុង​កាលណោះ​ សីលវិសុទ្ធិ ដោយ​អត្ថ​ថា​សង្រួម តាំង​ឡើង​ក្នុង​កាលណោះ ចិត្ត​វិសុទ្ធិ ដោយ​អត្ថ​ថា​មិន​រវើរវាយ​ តាំង​ឡើង​ក្នុង​កាលណោះ ទិដ្ឋិ​វិសុទ្ធិ ដោយ​អត្ថ​ថា​ឃើញ តាំង​ឡើង​ក្នុង​កាលណោះ វិមោក្ខ ដោយ​អត្ថ​ថា​រួច​ស្រឡះ​ តាំង​ឡើង​ក្នុង​កាលណោះ វិជ្ជា ដោយ​អត្ថ​ថា​ត្រាស់​ដឹង តាំង​ឡើង​ក្នុង​កាលណោះ វិមុត្តិ​ ដោយ​អត្ថ​ថា​លះបង់​ស្រឡះ តាំង​ឡើង​ក្នុង​កាលណោះ ខយ​ញ្ញាណ (ញាណ​ក្នុង​ការ​អស់​កិលេស​) ដោយ​អត្ថ​ថា​ផ្ដាច់ផ្ដិល​ តាំង​ឡើង​ក្នុង​កាលណោះ
ថយ | ទំព័រទី ១៦៦ | បន្ទាប់