សេច​ក្ដី​ផ្សេង​ៗ គឺ​សញ្ញា កើតឡើង​ព្រោះ​អាស្រ័យ​សេច​ក្ដី​ផ្សេង​ៗ គឺ​វេទនា សេច​ក្ដី​ផ្សេង​ៗ គឺ​សង្កប្បៈ​ កើតឡើង ព្រោះ​អាស្រ័យ​សេច​ក្ដី​ផ្សេង​ៗ គឺ​សញ្ញា សេចក្ដី​ផ្សេង​ៗ គឺ​ឆន្ទៈ កើតឡើង​ព្រោះ​អាស្រ័យ​សេច​ក្ដី​ផ្សេង​ៗ គឺ​សង្កប្បៈ សេច​ក្ដី​ផ្សេង​ៗ គឺ​បរិឡាហៈ (ការ​ក្ដៅក្រហាយ​) កើតឡើង​ព្រោះ​អាស្រ័យ​សេច​ក្ដី​ផ្សេង​ៗ គឺ​ឆន្ទៈ សេច​ក្ដី​ផ្សេង​ៗ គឺ​បរិ​យេ​សនា (ការស្វែងរក​) កើតឡើង​ព្រោះ​អាស្រ័យ​សេច​ក្ដី​ផ្សេង​ៗ គឺ​បរិឡាហៈ សេចក្ដី​ផ្សេង​ៗ គឺ​លាភ កើតឡើង​ព្រោះ​អាស្រ័យ​សេច​ក្ដី​ផ្សេង​ៗ គឺ​បរិ​យេ​សនា នេះ​សេច​ក្ដី​ផ្សេង​ៗ ៩ ដែល​ឈ្មោះថា​ញាណ​ដោយ​អត្ថ​ថា​ដឹង​នូវ​ធម៌​នោះ​ ឈ្មោះថា​បញ្ញា ដោយ​អត្ថ​ថា​ដឹង​ច្បាស់​នូវ​ធម៌​នោះ ហេតុ​នោះ លោក​ពោល​ថា បញ្ញា​ក្នុង​ការកំណត់​នូវ​ធម៌​ ៩ យ៉ាង ឈ្មោះថា​ធម្ម​នានត្ត​ញ្ញាណ។
 [១៨៥​] បញ្ញា​ដែល​ជា​គ្រឿង​ដឹង​ដ៏​ប្រសើរ ឈ្មោះថា​ញាត​ដ្ឋ​ញ្ញាណ បញ្ញា​សម្រាប់​ដឹង​ជ្រួតជ្រាប ឈ្មោះថា​តី​រណ​ដ្ឋ​ញ្ញាណ​ បញ្ញា​សម្រាប់​លះ ឈ្មោះថា បរិច្ចាគ​ដ្ឋ​ញ្ញាណ បញ្ញា​ជា​គ្រឿង​អប់រំ ឈ្មោះថា​ឯករស​ដ្ឋ​ញ្ញាណ​ បញ្ញា​ជា​គ្រឿង​ធ្វើឲ្យ​ជាក់ច្បាស់ ឈ្មោះថា​ផស្ស​នដ្ឋ​ញ្ញាណ​ តើ​ដូចម្ដេច។ ពួក​ធម៌​ណាៗ ដែល​បុគ្គល​ដឹង​ច្បាស់​ហើយ ពួក​ធម៌​នោះ​ៗ ឈ្មោះថា​បុគ្គល​ដឹង​ហើយ ពួក​ធម៌​ណាៗ ដែល​បុគ្គល​កំណត់​ដឹង​ហើយ ពួក​ធម៌​នោះ​ៗ ឈ្មោះថា​បុគ្គល​ពិចារណា​ហើយ​ ​ពួក​ធម៌​ណាៗ ដែល​បុគ្គល​លះបង់​ហើយ
ថយ | ទំព័រទី ១៩៩ | បន្ទាប់