រមែង​ព្រងើយ​កន្ដើយ​ក្នុង​ការប្រព្រឹត្ត​ទៅ​ ព្រោះ​ចុះ​ចិត្ត​ស៊ប់​ក្នុង​ព្រះនិព្វាន​ដែល​មិន​មាន​បណិធិ ហើយ​ពិចារណា​នូវ​ធម៌​ដែល​មិន​មាន​បណិធិ​ គឺ​និព្វាន​ ជាទី​រលត់ទុក្ខ ហើយ​ចូល (កាន់​ផល​សមាបត្តិ​) ឈ្មោះថា​អប្ប​ណិ​ហិត​សមាបត្តិ​ (សមាបត្តិ​ មិន​មាន​កិលេស​ជាទី​តាំង​) បុគ្គល​កាល​ពិចារណា​ឃើញ​នូវ​អភិ​និ​វេ​សៈ​ ថា​គួរខ្លាច រមែង​ព្រងើយ​កន្ដើយ​ក្នុង​ការប្រព្រឹត្តិ​ទៅ ព្រោះ​ចុះចិត្តស៊ប់​ក្នុង​និព្វាន​ដែល​សូន្យ​ចាក​អត្តា​ ហើយ​ពិចារណា​នូវ​ធម៌​ដែល​សូន្យ​ចាក​អត្តា គឺ​និព្វាន​ជាទី​រលត់ទុក្ខ​ ហើយ​ចូល (កាន់​ផល​សមាបត្តិ​) ឈ្មោះថា​សុញ្ញ​តសមាបត្តិ (សមាបត្តិ​សូន្យ​ចាក​អត្តា​)។
 [២០៤​] បុគ្គល​កាល​ពិចារណា​ឃើញ​នូវ​និមិត្ត​ថា​គួរខ្លាច រមែង​ពាល់​ត្រូវ​រឿយ​ៗ ហើយ​ឃើញ​នូវ​កិរិយា​សូន្យ​ទៅ​ ព្រោះ​ចុះចិត្តស៊ប់​ក្នុង​ព្រះនិព្វាន​ដែល​មិន​មាន​និមិត្ត រមែង​ព្រងើយ​កន្ដើយ ក្នុង​ការប្រព្រឹត្តិ​ទៅ ហើយ​ពិចារណា​នូវ​ធម៌​ដែល​មិន​មាន​និមិត្ត​ គឺ​និព្វាន​ ជាទី​រលត់ទុក្ខ ហើយ​ចូល (កាន់​ផល​សមាបត្តិ​) ឈ្មោះថា​អនិមិត្ត​វិហារ​សមាបត្តិ​ (វិហារ​សមាបត្តិ​មិន​មាន​និមិត្ត​) បុគ្គល​កាល​ពិចារណា​ឃើញ​នូវ​បណិធិ​ថា​គួរខ្លាច​ រមែង​ពាល់​ត្រូវ​រឿយ​ៗ ហើយ​ឃើញ​នូវ​កិរិយា​សូន្យ​ទៅ ព្រោះ​ចុះចិត្តស៊ប់​ក្នុង​ព្រះនិព្វាន​ មិន​មាន​បណិធិ រមែង​ព្រងើយ​កន្ដើយ​ក្នុង​ការប្រព្រឹត្តិ​ទៅ ហើយ​ពិចារណា​នូវ​ធម៌​មិន​មាន​បណិធិ​ គឺ​និព្វាន​ ជាទី​រលត់ទុក្ខ ហើយ​ចូល (កាន់​ផល​សមាបត្តិ​)
ថយ | ទំព័រទី ២១០ | បន្ទាប់