នឹង​ការប្រព្រឹត្តិ​ទៅ​ ហើយ​ពិចារណា​នូវ​ធម៌​មិន​មាន​បណិធិ គឺ​ព្រះនិព្វាន​ជាទី​រលត់ទុក្ខ ហើយ​ចូល (កាន់​ផល​ សមាបត្តិ​) ឈ្មោះថា​អប្ប​ណិ​ហិត​វិហារ​សមាបត្តិ បុគ្គល​កាល​ពិចារណា​ឃើញ​នូវ​រូបា​ភិ​និ​វេ​សៈ​ ថា​គួរខ្លាច រមែង​ពាល់​ត្រូវ​រឿយ​ៗ ហើយ​ឃើញ​នូវ​កិរិយា​សូន្យ​ទៅ ព្រោះ​ចុះចិត្តស៊ប់​ក្នុង​ព្រះនិព្វាន​ដ៏​សូន្យ​ចាក​អត្តា​ រមែង​ព្រងើយ​កន្ដើយ​ក្នុង​ការប្រព្រឹត្តិ​ទៅ ហើយ​ពិចារណា​ នូវ​ធម៌​ ដ៏​សូន្យ​ចាក​អត្តា គឺ​ព្រះនិព្វាន​ជាទី​រលត់ទុក្ខ ហើយ​ចូល​ (កាន់​ផល​សមាបត្តិ​) ឈ្មោះថា​សុញ្ញ​តវិហារ​សមាបត្តិ។
 [២០៨​] បុគ្គល​កាល​ពិចារណា​ឃើញ នូវ​វេទនា​និមិត្ត។បេ។ នូវ​សញ្ញា​និមិត្ត នូវ​សង្ខារ​និមិត្ត​ នូវ​វិញ្ញាណ​និមិត្ត នូវ​ចក្ខុ។បេ។ នូវ​ជរា​មរណ​និមិត្ត ថា​គួរខ្លាច រមែង​ពាល់​ត្រូវ​រឿយ​ៗ ហើយ​ឃើញ​នូវ​កិរិយា​សូ​ន្យ​ទៅ ព្រោះ​ចុះចិត្តស៊ប់​ក្នុង​ព្រះនិព្វាន​មិន​មាន​និមិត្ត​ ឈ្មោះថា​អនិមិត្ត​វិហារធម៌ បុគ្គល​កាល​ពិចារណា​ឃើញ នូវ​ជរា​មរណ​បណិធិ​ថា​គួរខ្លាច​ រមែង​ពាល់​ត្រូវ​រឿយ​ៗ ហើយ​ឃើញ​នូវ​កិរិយា​សូន្យ​ទៅ ព្រោះ​ចុះចិត្តស៊ប់​ក្នុង​ព្រះនិព្វាន​ មិន​មាន​បណិធិ ឈ្មោះថា​អប្ប​ណិ​ហិត​វិហារធម៌ បុគ្គល​កាល​ពិចារណា​ឃើញ នូវ​ជរា​មរណា​ភិ​និ​វេ​សៈ​ថា​គួរខ្លាច​ រមែង​ពាល់​ត្រូវ​រឿយ​ៗ ហើយ​ឃើញ​នូវ​កិរិយា​សូន្យ​ទៅ ព្រោះ​ចុះចិត្តស៊ប់​ក្នុង​ព្រះនិព្វាន​ដែល​សូន្យ​ចា​កអត្តា ឈ្មោះថា​សុញ្ញ​តវិហារធម៌។
ថយ | ទំព័រទី ២១៣ | បន្ទាប់