[២០៦​] បុគ្គល​កាល​ពិចារណា​ឃើញ​នូវ​រូប​និមិត្ត​ថា​គួរខ្លាច រមែង​ព្រងើយ​កន្ដើយ​ក្នុង​ការប្រព្រឹត្តិ​ទៅ ហើយ​ពិចារណា​នូវ​ធម៌​មិន​មាន​និមិត្ត​ គឺ​ព្រះនិព្វាន​ ជាទី​រលត់ទុក្ខ ហើយ​ចូល (កាន់​ផល​សមាបត្តិ​) ព្រោះ​ចុះចិត្តស៊ប់​ក្នុង​ព្រះនិព្វាន​មិន​មាន​និមិត្ត​ ឈ្មោះថា​អនិមិត្ត​ សមាបត្តិ បុគ្គល​កាល​ពិចារណា​ឃើញ​នូវ​រូប​បណិធិ​ថា​គួរខ្លាច​ រមែង​ព្រងើយ​កន្ដើយ​ក្នុង​ការប្រព្រឹត្តិ​ទៅ ហើយ​ពិចារណា​នូវ​ធម៌​មិន​មាន​បណិធិ​ គឺ​ព្រះនិព្វាន​ជាទី​រលត់ទុក្ខ ហើយ​ចូល (កាន់​ផល​សមាបត្តិ​) ព្រោះ​ចុះចិត្តស៊ប់​ក្នុង​ព្រះនិព្វាន​មិន​មាន​បណិធិ​ ឈ្មោះថា​អប្ប​ណិ​ហិត​សមាបត្តិ បុគ្គល​កាល​ពិចារណា​ឃើញ​នូវ​រូបា​ភិ​និ​វេ​សៈ​ថា​គួរខ្លាច​ ព្រងើយ​កន្ដើយ​ក្នុង​ការប្រព្រឹត្តិ​ទៅ ហើយ​ពិចារណា​នូវ​ធម៌​ដ៏​សូន្យ​ចាក​អត្តា​ គឺ​ព្រះនិព្វាន​ជាទី​រលត់​ទុក្ខ ហើយ​ចូល​ (កាន់​ផល​សមាបត្តិ​) ព្រោះ​ចុះចិត្តស៊ប់​ក្នុង​ព្រះនិព្វាន​ដ៏​សូន្យ​ចាក​អត្តា​ ឈ្មោះថា​សុញ្ញ​តសមាបត្តិ។
 [២០៧​] បុគ្គល​កាល​ពិចារណា​ឃើញ​នូវ​រូប​និមិត្ត ថា​គួរខ្លាច រមែង​ពាល់​ត្រូវ​រឿយ​ៗ ហើយ​ឃើញ​នូវ​កិរិយា​សូន្យ​ទៅ ព្រោះ​ចុះចិត្តស៊ប់​ក្នុង​ព្រះនិព្វាន មិន​មាន​និមិត្ត​ រមែង​ព្រងើយ​ កន្ដើយ​ក្នុង​ការប្រព្រឹត្ត​ទៅ​ ហើយ​ពិចារណា​នូវ​ធម៌​មិន​មាន​និមិត្ត គឺ​ព្រះនិព្វាន​ជាទី​រលត់ទុក្ខ ហើយ​ចូល (កាន់​ផល​សមាបត្តិ​) ឈ្មោះថា​អនិមិត្ត​វិហារ​សមាបត្តិ​ បុគ្គល​កាល​ពិចារណា​ ឃើញ​នូវ​រូប​បណិធិ ថា​គួរខ្លាច​ រមែង​ពាល់​ត្រូវ​រឿយ​ៗ ហើយ​ឃើញ​នូវ​កិរិយា​សូន្យ​ទៅ ព្រោះ​ ចុះចិត្តស៊ប់​ក្នុង​ព្រះនិព្វាន​ ដែល​មិន​មាន​បណិធិ រមែង​ព្រងើយ​កន្ដើយ​
ថយ | ទំព័រទី ២១២ | បន្ទាប់