[២២២​] សំនួរ​ត្រង់​ពាក្យ​ថា ការ​ស្ងប់​រម្ងាប់​នៃ​សង្ខារ ៣ តើ​ការ​ស្ងប់​រម្ងាប់​នៃ​សង្ខារ​ ៣ ដូចម្ដេច។ កាល​បុគ្គល​ចូលកាន់​ទុតិយជ្ឈាន វចីសង្ខារ គឺ​វិតក្កៈ និង​វិចារៈ រមែង​ស្ងប់​រម្ងាប់​ កាល​បុគ្គល​ចូលកាន់​ចតុត្ថជ្ឈាន កាយសង្ខារ គឺ​អស្សាសៈ និង​បស្សាសៈ រមែង​ស្ងប់​រម្ងាប់​ កាល​បុគ្គល​ចូលកាន់​សញ្ញា​វេទយិត​និរោធ ចិត្តសង្ខារ គឺ​សញ្ញា និង​វេទនា រមែង​ស្ងប់​រម្ងាប់​ នេះ​ការ​ស្ងប់​រម្ងាប់​នៃ​សង្ខារ ៣។
 [២២៣​] សំនួរ​ត្រង់​ពាក្យ​ថា ញាណ​ចរិយា ១៦ តើ​ញាណ​ចរិយា ១៦ ដូចម្ដេច។ ការ​ឃើ​ញរឿយៗ​ ថា​មិន​ទៀង ឈ្មោះថា​ញាណ​ចរិយា ការ​ឃើ​ញរឿយៗ ថា​ជា​ទុក្ខ ឈ្មោះថា​ញាណ​ចរិយា ការ​ឃើ​ញរឿយៗ ថា​មិនមែន​ខ្លួន​ ឈ្មោះថា​ញាណ​ចរិយា ការ​ឃើ​ញរឿយៗ ថា​គួរ​នឿយណាយ​ ឈ្មោះថា​ញាណ​ចរិយា ការ​ឃើ​ញរឿយៗ ថា​ជា​គ្រឿង​ប្រាសចាក​តម្រេក ឈ្មោះថា​ញាណ​ចរិយា ការ​ឃើ​ញរឿយៗ ថា​ជា​គ្រឿង​រំលត់ទុក្ខ​ ឈ្មោះថា​ញាណ​ចរិយា ការ​ឃើ​ញរឿយៗ ថា​ជា​គ្រឿង​លះបង់​កិលេស​ ឈ្មោះថា​ញាណ​ចរិយា ការ​ឃើញ​រឿយ​ៗ ថា​ជា​គ្រឿង​ប្រាសចាក​ការ​វិលវល់​ ឈ្មោះថា​ញាណ​ចរិយា សោតាបត្តិ​មគ្គ ឈ្មោះថា​ញាណ​ចរិយា សោតាបត្តិផល​សមាបត្តិ ឈ្មោះថា​ញាណ​ចរិយា​
ថយ | ទំព័រទី ២២៧ | បន្ទាប់