សកទាគាមិមគ្គ​ ឈ្មោះថា​ញាណ​ចរិយា សកទាគាមិផល​សមាបត្តិ ឈ្មោះថា​ញាណ​ចរិយា អនាគាមិមគ្គ ឈ្មោះថា​ញាណ​ចរិយា​ អនាគាមិផល​សមាបត្តិ ឈ្មោះថា​ញាណ​ចរិយា អរហត្តមគ្គ ឈ្មោះ​ថា​ញាណ​ចរិយា អរហត្តផល​សមាបត្តិ ឈ្មោះថា​ញាណ​ចរិយា​ នេះ​ញាណ​ចរិយា ១៦។
 [២២៤​] សំនួរ​ត្រង់​ពាក្យ​ថា សមាធិ​ចរិយា ៩ តើ​សមាធិ​ចរិយា ៩ ដូចម្ដេច។ បឋមជ្ឈាន​ ឈ្មោះថា​សមាធិ​ចរិយា ទុតិយជ្ឈាន ឈ្មោះថា​សមាធិ​ចរិយា​ ​; តតិយជ្ឈាន ឈ្មោះថា​សមាធិ​ចរិយា ចតុត្ថជ្ឈាន ឈ្មោះថា​សមាធិ​ចរិយា​ អាកាសានញ្ចាយតន​សមាបត្តិ វិ​ញ្ញាណ​ញ្ចា​យត​នសមាបត្តិ​ នេវ​សញ្ញា​នា​សញ្ញា​យត​នសមាបត្តិ ឈ្មោះថា​សមាធិ​ចរិយា​ វិតក្កៈ វិចារៈ បីតិ សុខៈ និង​ចិ​ត្តេ​កគ្គ​តា (ប្រព្រឹត្តទៅ​) ដើម្បី​ប្រយោជន៍​ដល់​កិរិយា​បាន​នូវ​បឋមជ្ឈាន។បេ។ វិតក្កៈ វិចារៈ បីតិ​ សុខៈ និង​ចិ​ត្តេ​កគ្គ​តា (ប្រព្រឹត្តទៅ​) ដើម្បី​ប្រយោជន៍​ដល់​កិរិយា​បា​ននូ​វនេវ​សញ្ញា​នា​សញ្ញា​យត​នសមាបត្តិ​ នេះ​សមាធិ​ចរិយា ៩។
ថយ | ទំព័រទី ២២៨ | បន្ទាប់