ប្រាថ្នា​ក្នុង​កាលណា​ ប្រាថ្នា​ត្រឹមណា សេចក្ដី​យឺតយូរ​ក្នុង​ការ​នឹក​មិន​មាន ហេតុ​នោះ ឈ្មោះថា​សេចក្ដី​ស្ទាត់​ក្នុង​ការ​នឹក បុគ្គល​ចូ​លកាន់នេវ​សញ្ញា​នា​សញ្ញា​យត​នសមាបត្តិ​ ដែល​ខ្លួន​ប្រាថ្នា​ក្នុង​ទីណា ប្រាថ្នា​ក្នុង​កាលណា ប្រាថ្នា​ត្រឹមណា។បេ។ បុគ្គល​អធិដ្ឋាន​ចេញ​ ពិចារណា សេចក្ដី​យឺតយូរ​ក្នុង​ការពិចារណា​មិន​មាន ហេតុ​នោះ ឈ្មោះថា​សេចក្ដី​ស្ទាត់​ក្នុង​ការពិចារណា​ នេះឯង សេចក្ដី​ស្ទាត់ ៥ យ៉ាង ឈ្មោះថា​ញាណ ដោយ​អត្ថ​ថា​ដឹង​នូវ​ធម៌​នោះ ឈ្មោះថា​បញ្ញា​ ដោយ​អត្ថ​ថា​ដឹង​ច្បាស់​នូវ​ធម៌​នោះ ហេតុ​នោះ​ លោក​ពោល​ថា បញ្ញា​គឺ​ភាវៈ​នៃ​សេចក្ដី​ស្ទាត់ ព្រោះ​ហេតុ​ប្រកបដោយ​កម្លាំង​ទាំង ២ ផង ដោយ​ការ​ស្ងប់​រម្ងាប់​សង្ខារ​ ៣ ផង ដោយ​ញាណ​ចរិយា ១៦ ផង ដោយ​សមាធិ​ចរិយា ៩ ផង ឈ្មោះថា​និរោធ​សមាបត្តិ​ញ្ញាណ។
 [២២៦​] បញ្ញា​ក្នុង​ការ​បង្អស់ នូវ​ការប្រព្រឹត្ត​ទៅ នៃ​កិលេស និង​ខន្ធ របស់​បុគ្គល​អ្នក​ដឹងខ្លួន​ ឈ្មោះថា​បរិនិព្វាន​ញ្ញាណ តើ​ដូចម្ដេច។ បុគ្គល​ដឹងខ្លួន ក្នុង​លោក​នេះ បង្អស់​នូវ​ការប្រព្រឹត្ត​ទៅ​នៃ​កាមច្ឆន្ទៈ​ដោយ​នេក្ខម្មៈ​ បង្អស់​នូវ​ការប្រព្រឹត្ត​ទៅ​នៃ​ព្យាបាទ ដោយ​អព្យាបាទ​ បង្អស់​នូវ​ការប្រព្រឹត្ត​ទៅ​នៃ​ថីនមិទ្ធៈ ដោយ​អាលោក​សញ្ញា បង្អស់​នូវ​ការប្រព្រឹត្ត​ទៅ​នៃ​ឧទ្ធច្ចៈ ដោយ​អវិ​ក្ខេ​បៈ បង្អស់​នូវ​ការប្រព្រឹត្ត​ទៅ​នៃ​វិចិកិច្ឆា​ ដោយ​ធម្ម​វវត្ថា​នៈ។បេ។
ថយ | ទំព័រទី ២៣០ | បន្ទាប់