[២២៥​] ពាក្យ​ថា សេចក្ដី​ស្ទាត់ អធិប្បាយ​ថា សេចក្ដី​ស្ទាត់​មាន ៥ យ៉ាង​ គឺ​សេចក្ដី​ស្ទាត់​ក្នុង​ការ​នឹក ១ សេចក្តី​ស្ទាត់​ក្នុង​ការ​ចូល​ ១ សេចក្ដី​ស្ទាត់​ក្នុង​ការ​អធិដ្ឋាន ១ សេចក្ដី​ស្ទាត់​ក្នុង​ការ​ចេញ ១ សេចក្ដី​ស្ទាត់​ក្នុង​ការពិចារណា​ ១។ បុគ្គល​នឹក​នូវ​បឋមជ្ឈាន​ដែល​ខ្លួន​ប្រាថ្នា ក្នុង​ទីណា ប្រាថ្នា​ក្នុង​កាលណា​ ប្រា​ថា្ន​ត្រឹមណា សេចក្ដី​យឺតយូរ​ក្នុង​ការ​នឹក​មិន​មាន ហេតុ​នោះ ឈ្មោះថា​សេចក្ដី​ស្ទាត់​ក្នុង​ការ​នឹក​ បុគ្គល​ចូលកាន់​បឋមជ្ឈាន ដែល​ខ្លួន​ប្រាថ្នា​ក្នុង​ទីណា​ ប្រាថ្នា​ក្នុង​កាលណា ប្រាថ្នា​ត្រឹមណា សេចក្ដី​យឺតយូរ​ក្នុង​ការ​ចូល​មិន​មាន ហេតុ​នោះ​ ឈ្មោះថា​សេចក្ដី​ស្ទាត់​ក្នុង​ការ​ចូល បុគ្គល​អធិដ្ឋាន​នូវ​បឋមជ្ឈាន​ដែល​ខ្លួន​ប្រាថ្នា​ ក្នុង​ទីណា ប្រាថ្នា​ក្នុង​កាលណា​ ប្រាថ្នា​ត្រឹមណា សេចក្ដី​យឺតយូរ​ក្នុង​ការ​អធិដ្ឋាន​មិន​មាន ហេតុ​នោះ​ ឈ្មោះថា​សេចក្ដី​ស្ទាត់​ក្នុង​ការ​អធិដ្ឋាន បុគ្គល​ចេញ​អំពី​បឋមជ្ឈាន ដែល​ខ្លួន​ប្រាថ្នា​ក្នុង​ទីណា ប្រាថ្នា​ក្នុង​កាលណា ប្រា​ថា្ន​ត្រឹមណា​ សេចក្ដី​យឺតយូរ​ក្នុង​ការ​ចេញ​មិន​មាន ហេតុ​នោះ ឈ្មោះថា​សេចក្ដី​ស្ទាត់​ក្នុង​ការ​ចេញ​ បុគ្គល​ពិចារណា​នូវ​បឋមជ្ឈាន​ដែល​ខ្លួន​ប្រា​ថា្ន​ក្នុង​ទីណា​ ប្រា​ថា្ន​ក្នុង​កាលណា ប្រា​ថា្ន​ត្រឹមណា សេចក្ដី​យឺតយូរ​ក្នុង​ការពិចារណា​មិន​មាន ហេតុ​នោះ ឈ្មោះថា​សេចក្ដី​ស្ទាត់​ក្នុង​ការពិចារណា បុគ្គល​នឹក​នូវ​ទុតិយជ្ឈាន។បេ។ នូវ​នេវ​សញ្ញា​នា​សញ្ញា​យត​នសមាបត្តិ ដែល​ខ្លួន​ប្រាថ្នា​ក្នុង​ទីណា​
ថយ | ទំព័រទី ២២៩ | បន្ទាប់