នៃ​អវិជ្ជា​ ដោយ​ញាណ នៃ​អរ​តិ ដោយ​បា​មុ​ជ្ជៈ នៃ​នី​វរ​ណៈ​ទាំង​ឡាយ​ដោយ​បឋជ្ឈាន។បេ។ បង្អស់​នូវ​ការប្រព្រឹត្ត​ទៅ​នៃ​កិលេស​ទាំងអស់​ ដោយ​អរហត្តមគ្គ ម្យ៉ាងទៀត កាល​បុគ្គល​អ្នកដឹងខ្លួន​ និព្វាន​ដោយ​អនុបាទិសេស​និព្វាន​ធាតុ ការប្រព្រឹត្ត​ទៅ​នៃ​ចក្ខុ​នេះ រមែង​អស់​ទៅ ទាំង​ការប្រព្រឹត្តិ​ដទៃ​នៃ​ចក្ខុ​ ក៏​មិនកើត​ឡើង​ដែរ ការប្រព្រឹត្តិ​ទៅ​នៃ​សោតៈ​នេះ។បេ។ ការប្រព្រឹត្តិ​ទៅ​នៃ​ឃានៈ ការប្រព្រឹត្តិ​ទៅ​នៃ​ជិវ្ហា​ ការ​ប្រព្រឹ​ត្តិ​ទៅ​នៃ​កាយ ការប្រព្រឹត្តិ​ទៅ​នៃ​ចិត្ត​ រមែង​អស់​ទៅ ទាំង​ការប្រព្រឹត្តិ​ដទៃ នៃ​ចិត្ត​ក៏​មិនកើត​ឡើង​ដែរ នេះឯង​បញ្ញា​ក្នុង​ការ​បង្អស់​នូវ​ការប្រព្រឹត្តិ​ទៅ​នៃ​កិលេស​ និង​ខន្ធ របស់​បុគ្គល​អ្នកដឹងខ្លួន ឈ្មោះថា​បរិនិព្វាន​ញ្ញាណ ឈ្មោះថា​ញាណ ដោយ​អត្ថ​ថា​ដឹង​នូវ​ធម៌​នោះ​ ឈ្មោះថា​បញ្ញា ដោយ​អត្ថ​ថា​ដឹង​ច្បាស់​នូវ​ធម៌​នោះ ហេតុ​នោះ លោក​ពោល​ថា​ បញ្ញា​ក្នុង​ការ​បង្អស់​នូវ​ការប្រព្រឹត្តិ​ទៅ​នៃ​កិលេស​ របស់​បុគ្គល​អ្នកដឹងខ្លួន​ ឈ្មោះថា​បរិនិព្វាន​ញ្ញាណ។
 [២២៧​] បញ្ញា គឺ​ការ​មិន​ប្រាកដ​ក្នុង​ការ​ផ្ដិលផ្ដាច់​ដោយ​ប្រពៃ​នូវ​ធម៌​ទាំងពួង​ផង​ ក្នុង​ការ​រំលត់​ផង ឈ្មោះថា​សម​សីស​ដ្ឋ​ញ្ញាណ តើ​ដូចម្ដេច។
 ពាក្យ​ថា​ ធម៌​ទាំងពួង បាន​ដល់​ខន្ធ ៥ អាយតនៈ ១២ ធាតុ ១៨ ពួក​កុសលធម៌ ពួក​អកុសលធម៌ ពួក​អព្យាកតធម៌​ ​ពួក​កាមាវចរ​ធម៌ ពួក​រូបាវចរ​ធម៌ ពួក​អរូបាវចរ​ធម៌ ពួក​អប​រិយា​បន្ន​ធម៌។
ថយ | ទំព័រទី ២៣១ | បន្ទាប់