មាន​ចិត្ត​មិន​រួញរា និង​បុគ្គល​មានខ្លួន​បញ្ជូន​ទៅ​ហើយ​ ដើម្បី​មិន​បង្កើត​នូវ​កិលេស​ទាំ​ពួង​ដែល​មិន​ទាន់​កើត ឈ្មោះថា​វីរិយារម្ភ​ញ្ញាណ បញ្ញា​ក្នុង​ការ​ផ្គង​របស់​បុគ្គល​មានចិត្ត​មិន​រួញរា​ និង​បុ​គ្គ​លមាន​ខ្លួន​បញ្ជូន​ទៅ​ហើយ ដើម្បី​លះបង់​នូវ​កិលេស​ទាំងពួង​ដែល​កើតឡើង​ហើយ​ ឈ្មោះថា​វីរិយារម្ភ​ញ្ញាណ។បេ។ បញ្ញា​ក្នុង​ការ​ផ្គង របស់​បុគ្គល​មានចិត្ត​មិន​រួញរា​ និង​បុគ្គល​មានខ្លួន​បញ្ជូន​ទៅ​ហើយ ដើម្បី​បង្កើត​នូវ​អរហត្តមគ្គ​ដែល​មិនទាន់​កើត​ ឈ្មោះថា​វីរិយារម្ភ​ញ្ញាណ បញ្ញា​ក្នុង​ការ​ផ្គង របស់​បុគ្គល​មានចិត្ត​មិន​រួញរា​ និង​បុគ្គល​មានខ្លួន​បញ្ជូន​ទៅ​ហើយ​ ដើម្បី​តាំងនៅ មិន​ឲ្យ​វិនាស ឲ្យ​ចម្រើន​ទូលំទូលាយ ឲ្យ​ចម្រើន​ពេញលេញ នូវ​អរហត្តមគ្គ ដែល​កើត​ហើយ ឈ្មោះថា​វីរិយារម្ភ​ញ្ញាណ​ ឈ្មោះថា​ញាណ ដោយ​អត្ថ​ថា​ដឹង​នូវ​ធម៌​នោះ​ ឈ្មោះថា​បញ្ញា ដោយ​អត្ថ​ថា​ដឹង​ច្បាស់​នូវ​ធម៌​នោះ ហេតុ​នោះ លោក​ពោល​ថា បញ្ញា​ក្នុង​ការ​ផ្គង​ របស់​បុគ្គល​មានចិត្ត​មិន​រួញរា និង​បុគ្គល​មានខ្លួន​បញ្ជូន​ទៅ​ហើយ ឈ្មោះថា​វីរិយារម្ភ​ញ្ញាណ។
 [២៣៩​] បញ្ញា​គឺ​ការប្រកាស​ន៍ នូវ​ធម៌​ផ្សេង​ៗ ឈ្មោះថា​អត្ថ​សន្ទស្សន​ញ្ញាណ​ តើ​ដូចម្ដេច។ ឈ្មោះថា​ធម៌​ផ្សេង​ៗ បាន​ដល់ ខន្ធ ៥ អាយតនៈ ១២ ធាតុ ១៨ ពួក​កុសលធម៌ ​ពួក​អកុសលធម៌ ​ពួក​អព្យាកតធម៌​ ​ពួក​កាមាវចរ​ធម៌ ពួក​រូបាវចរ​ធម៌ ពួក​អរូបាវចរ​ធម៌ ពួក​អប​រិយា​បន្ន​ធម៌។
 [២៤០​] ពាក្យ​ថា ប្រកាសន៍ គឺ​ប្រកាស​នូវ​រូប ថា​មិន​ទៀង ប្រកាស​នូវ​រូប ថា​ជា​ទុក្ខ​ ប្រកាស​នូវ​រូប ថា​មិនមែន​ខ្លួន
ថយ | ទំព័រទី ២៣៨ | បន្ទាប់