[២៤៤​] បញ្ញា​ព្រោះ​ការ​ពាល់ត្រូវ ឈ្មោះ​ថា​បរិ​យោ​គា​ហន​ញ្ញាណ តើ​ដូចម្ដេច។ បុគ្គល​ពាល់ត្រូវ​នូវ​រូប​ ថា​មិន​ទៀង ពាល់ត្រូវ​នូវ​រូប​ថា​ជា​ទុក្ខ ពាល់ត្រូវ​នូវ​រូប​ថា​ជា​អនត្តា ពាល់ត្រូវ​នូវ​រូ​បណាៗ​ ស្ទង់​នូវ​រូប​នោះ​ៗ (ឃើញថា​ជា​យ៉ាងនោះ​មែន​) ហេតុ​នោះ បញ្ញា​ព្រោះ​សេចក្ដី​ពាល់ត្រូវ ឈ្មោះ​ថា​បរិ​យោ​គា​ហន​ញ្ញាណ បុគ្គល​ពាល់ត្រូវ​ នូវ​វេទនា សញ្ញា សង្ខារ វិញ្ញាណ ចក្ខុ។បេ។ ជរា​មរណ​ៈ​ ថា​មិន​ទៀង ថា​ជា​ទុក្ខ ថា​ជា​អនត្តា ពាល់ត្រូវ​នូវ​ជរាមរណៈ​ណា​ៗ ស្ទង់​នូវ​ជរាមរណៈ​នោះ​ៗ ​; (ឃើញថា​ជា​យ៉ាងនោះ​មែន​) ហេតុ​នោះ បញ្ញា​ព្រោះ​ការ​ពាល់ត្រូវ ឈ្មោះថា បរិ​យោ​គា​ហន​ញ្ញាណ​ ឈ្មោះថា​ញាណ ដោយ​អត្ថ​ថា​ដឹង​នូវ​ធម៌​នោះ ឈ្មោះថា​បញ្ញា ដោយ​អត្ថ​ថា​ដឹង​ច្បាស់​នូវ​ធម៌​នោះ​ ហេតុ​នោះ លោក​ពោល​ថា បញ្ញា​ព្រោះ​ការ​ពាល់ត្រូវ​ ឈ្មោះ​ថា​បរិ​យោ​គា​ហន​ញ្ញាណ។
 [២៤៥​] បញ្ញា​ក្នុង​ការ​ប្រមូល ឈ្មោះថា​បទេស​វិហារ​ញ្ញាណ តើ​ដូចម្ដេច។ វេទនា ព្រោះ​មិច្ឆាទិដ្ឋិ​ជា​បច្ច័យ​ក៏​មាន​ វេទនា ព្រោះ​ការ​រម្ងាប់​នូវ​មិច្ឆាទិដ្ឋិ​ជា​បច្ច័យ​ក៏​មាន វេទនា ព្រោះ​សម្មាទិដ្ឋិ​ជា​បច្ច័យ​ក៏​មាន​ វេទនា ព្រោះ​ការ​រម្ងាប់​នូវ​សម្មាទិដ្ឋិ​ជា​បច្ច័យ​ក៏​មាន វេទនា ព្រោះ​មិច្ឆាសង្កប្បៈ​ជា​បច្ច័យ​ក៏​មាន វេទនា ព្រោះ​ការ​រម្ងាប់​នូវ​មិច្ឆាសង្កប្បៈ​ជា​បច្ច័យ​ក៏​មាន​ វេទនា ព្រោះ​សម្មាសង្កប្បៈ​ជា​បច្ច័យ​ក៏​មាន​
ថយ | ទំព័រទី ២៤២ | បន្ទាប់