ហេតុ​នោះ ​;បញ្ញា​ព្រោះ​ភាពជា​អធិបតី ឈ្មោះថា​សញ្ញា​វិវដ្ដ​ញ្ញាណ​ បញ្ញា​ព្រោះ​មាន​បា​មុ​ជ្ជៈ​ជា​អធិបតី រមៀល​ចេញ​ចាក​អរ​តិ​សញ្ញា ហេតុ​នោះ បញ្ញា​ព្រោះ​ភាពជា​អធិបតី​ ឈ្មោះថា​សញ្ញា​វិវដ្ដ​ញ្ញាណ​ បញ្ញា​ព្រោះ​មាន​បឋមជ្ឈាន​ជា​អធិបតី រមៀល​ចេញ​ចាក​នីវរណ​សញ្ញា ហេតុ​នោះ បញ្ញា​ព្រោះ​ភាពជា​អធិបតី​ ឈ្មោះថា​សញ្ញា​វិវដ្ដ​ញ្ញាណ។បេ។ បញ្ញា​ព្រោះ​មាន​អរហត្តមគ្គ​ជា​អធិបតី រមៀល​ចេញ​ចាក​សព្វ​កិលេស​សញ្ញា​ ហេតុ​នោះ បញ្ញា​ព្រោះ​ភាពជា​អធិបតី ឈ្មោះថា​សញ្ញា​វិវដ្ដ​ញ្ញាណ ឈ្មោះថា​ញាណ​ ដោយ​អត្ថ​ថា​ដឹង​នូវ​ធម៌​នោះ ឈ្មោះថា​បញ្ញា ដោយ​អត្ថ​ថា​ដឹង​ច្បាស់​នូវ​ធម៌​នោះ ហេតុ​នោះ​ លោក​ពោល​ថា បញ្ញា​ព្រោះ​ភាពជា​អធិបតី ឈ្មោះថា​សញ្ញា​វិវដ្ដ​ញ្ញាណ។
 [២៤៧​] បញ្ញា ក្នុង​ភាព​ផ្សេង​ៗ ឈ្មោះថា​ចេ​តោ​វិវដ្ដ​ញ្ញាណ តើ​ដូចម្ដេច។ កាម​ឆន្ទៈ​ឈ្មោះថា​ភាព​ផ្សេង​ៗ នេក្ខម្មៈ ឈ្មោះថា​ភាព​តែមួយ កាល​បុគ្គល​ត្រិះរិះ​នូវ​នេក្ខម្មៈ​ដែល​ជា​ភាព​តែមួយ​ ចិត្ត​រមែង​រមៀល​ចាក​កាម​ឆន្ទៈ ហេតុ​នោះ បញ្ញា​ក្នុង​ភាព​ផ្សេង​ៗ ឈ្មោះថា​ចេ​តោ​វិវដ្ដ​ញ្ញាណ ព្យាបាទ ឈ្មោះថា​ភាព​ផ្សេង​ៗ អព្យាបាទ ឈ្មោះថា​ភាព​តែមួយ កាល​បុគ្គល​ត្រិះរិះ​នូវ​អព្យាបាទ​ ដែល​ជា​ភាព​តែមួយ ចិត្ត​រមែង​រមៀល​ចាក​ព្យាបាទ ហេតុ​នោះ បញ្ញា​ក្នុង​ភាព​ផ្សេង​ៗ ឈ្មោះថា​ចេ​តោ​វិវដ្ដ​ញ្ញាណ
ថយ | ទំព័រទី ២៤៥ | បន្ទាប់