សេចក្ដីព្យាយាម​ ដើម្បី​សម្រេច​អរហត្ត​ដែល​មិនទាន់​សម្រេច នាកាល​ឋានៈ​គឺ​អរហត្ត​នោះ​សម្រេច​ហើយ​ វេទនា ព្រោះ​បច្ច័យ​នៃ​ព្រះ​អរហត្ត​នោះ​ក៏​មាន ឈ្មោះថា​ញាណ ដោយ​អត្ថ​ថា​ដឹង​នូវ​ធម៌​នោះ​ ឈ្មោះថា​បញ្ញា ដោយ​អត្ថ​ថា​ដឹង​ច្បាស់​នូវ​ធម៌​នោះ ហេតុ​នោះ លោក​ពោល​ថា បញ្ញា​ក្នុង​ការ​ប្រមូល​ ឈ្មោះថា​បទេស​វិហារ​ញ្ញាណ។
 [២៤៦​] បញ្ញា​ព្រោះ​ភាពជា​អធិបតី ឈ្មោះថា​សញ្ញា​វិ​វដ្ត​ញ្ញាណ តើ​ដូចម្ដេច។ បញ្ញា​ព្រោះ​មាន​នេក្ខម្មៈ​ជា​អធិបតី​ រមៀល​ចេញ​ចាក​កា​មច្ឆ​ន្ទ​សញ្ញា ហេតុ​នោះ បញ្ញា​ព្រោះ​ភាព​ជា​អធិបតី​ ឈ្មោះថា​សញ្ញា​វិវដ្ដ​ញ្ញាណ បញ្ញា​ព្រោះ​ការ​មិន​មាន​ព្យាបាទ​ជា​អធិបតី រមៀល​ចេញ​ចាក​ព្យាបាទ​សញ្ញា ហេតុ​នោះ បញ្ញា​ព្រោះ​ភាពជា​អធិបតី​ ឈ្មោះថា​សញ្ញា​វិវដ្ដ​ញ្ញាណ បញ្ញា​ព្រោះ​មាន​អាលោក​សញ្ញា​ជា​អធិបតី រមៀល​ចេញ​ចាក​ថីនមិទ្ធ​សញ្ញា​ ហេតុ​នោះ បញ្ញា ព្រោះ​ភាពជា​អធិបតី ឈ្មោះថា​សញ្ញា​វិវដ្ដ​ញ្ញាណ​ បញ្ញា​ព្រោះ​មាន​អវិ​ក្ខេ​បៈ​ជា​អធិបតី រមៀល​ចេញ​ចាក​ឧទ្ធច្ច​សញ្ញា​ ហេតុ​នោះ បញ្ញា​ព្រោះ​ភាពជា​អធិបតី ឈ្មោះថា​សញ្ញា​វិ​វដ្ត​ញ្ញាណ បញ្ញា​ព្រោះ​មាន​ធម្ម​វវត្ថា​នជា​អធិបតី​ រមៀល​ចេញ​ចាក​វិចិកិច្ឆា​សញ្ញា ហេតុ​នោះ បញ្ញា​ព្រោះ​ភាពជា​អធិបតី ឈ្មោះថា​សញ្ញា​វិ​វដ្ត​ញ្ញាណ​ បញ្ញា​ព្រោះ​មាន​ញាណ​ជា​អធិបតី រមៀល​ចេញ​ចាក​អវិជ្ជា​សញ្ញា
ថយ | ទំព័រទី ២៤៤ | បន្ទាប់