ក៏​មាន​ក្នុង​ខណៈ​នៃ​មគ្គ​នោះ​ដែរ​ វិមោក្ខ​វិវដ្ដ​បុគ្គល មាន​ក្នុង​ខណៈ​នៃ​មគ្គ​ណា សញ្ញា​វិវដ្ដ​បុគ្គល ចេ​តោ​វិវដ្ដ​បុគ្គល​ ចិត្ត​វិវដ្ដ​បុគ្គល ញាណ​វិវដ្ដ​បុគ្គល ក៏​មាន​ក្នុង​ខណៈ​នៃ​មគ្គ​នោះ​ដែរ សញ្ញា​វិវដ្ដ​បុគ្គល​ ចេ​តោ​វិវដ្ដ​បុគ្គល ចិត្ត​វិវដ្ដ​បុគ្គល​ ញាណ​វិវដ្ដ​បុគ្គល វិមោក្ខ​វិវដ្ដ​បុគ្គល មាន​ក្នុង​ខណៈ​នៃ​មគ្គ​ណា សច្ច​វិវដ្ដ​បុគ្គល​ ក៏​មាន​ក្នុង​ខណៈ​នៃ​មគ្គ​នោះ​ដែរ សច្ច​វិវដ្ដ​បុគ្គល មាន​ក្នុង​ខណៈ​នៃ​មគ្គ​ណា​ សញ្ញា​វិវដ្ដ​បុគ្គល ចេ​តោ​វិវដ្ដ​បុគ្គល ចិត្ត​វិវដ្ដ​បុគ្គល ញាណ​វិវដ្ដ​បុគ្គល​ វិមោក្ខ​វិវដ្ដ​បុគ្គល ក៏​មាន​ក្នុង​ខណៈ​នៃ​មគ្គ​នោះ​ដែរ ឈ្មោះថា​ញាណ ដោយ​អត្ថ​ថា​ដឹង​នូវ​ធម៌​នោះ​ ឈ្មោះថា​បញ្ញា ដោយ​អត្ថ​ថា​ដឹង​ច្បាស់​នូវ​ធម៌​នោះ ហេតុ​នោះ លោក​ពោល​ថា បញ្ញា​ក្នុង​អត្ថ​ថា​ជា​របស់​ពិត​ ឈ្មោះថា​សច្ច​វិវដ្ដ​ញ្ញាណ។
 [២៥៣​] បញ្ញា​ក្នុង​អត្ថ​ថាស​ម្រេច ដោយអំណាច​នៃ​ការ​អធិដ្ឋាន​នូវ​សុខ​សញ្ញា​(១) និង​លហុ​សញ្ញា​(២) ព្រោះ​ការកំណត់​នូវ​កាយ និង​ចិត្ត​ថា​តែមួយ​ ឈ្មោះថា​ឥទ្ធិ​វិធ​ញ្ញាណ តើ​ដូច​ម្ដេច។ ភិក្ខុ​ក្នុង​សាសនា​នេះ ចម្រើន​នូវ​ឥទ្ធិបាទ​ ដែល​ប្រកប​ដោយ​ឆន្ទ​សមាធិ​ និង​បធាន​សង្ខារ​ ចម្រើ​ននូវ​ឥទ្ធិបាទ​ដែល​ប្រកបដោយ​វីរិយ​សមាធិ។បេ។ ចិត្ត​សមាធិ។បេ។ វីមំសា​សមាធិ និង​បធាន​សង្ខារ ភិក្ខុ​នោះ​អប់រំ បង្វឹក​ចិត្ត​ ធ្វើ​ចិត្ត​ឲ្យ​ទន់ គួរ​ដល់​កម្ម ក្នុង​ឥទ្ធិបាទ​ទាំង ៤ នេះ ភិក្ខុ​នោះ​លុះ​អប់រំ​ បង្វឹក​ចិត្ត ធ្វើ​ចិត្ត​ឲ្យ​ទន់​
(១) សញ្ញា​ដែល​ប្រកបដោយ​ឧបេក្ខា​ក្នុង​ចតុត្ថជ្ឈាន។ (២) សញ្ញា​ដែល​រួច​ស្រឡះ​ចាក​នីវរណធម៌​ផង​ ចាក​ធម៌​ជា​ទំនាស់ មាន​វិតក្កៈ​ជាដើម​ផង។ អដ្ឋកថា។
ថយ | ទំព័រទី ២៥១ | បន្ទាប់