សុទ្ធតែ​មិន​មាន​អាសវៈ​ទាំងអស់​ សុទ្ធតែ​ជា​លោ​កុត្ត​រៈ​ទាំងអស់ សុទ្ធតែ​មាន​និព្វាន​ជា​អារម្មណ៍​ទាំងអស់​ ក្នុង​ខណៈ​នៃ​អរហត្តផល អញ្ញាតា​វិ​ន្រ្ទិយ មាន​ឥន្រ្ទិយ​ទាំង ៨ នេះ ដែល​មាន​សហជា​តិ​ប្ប​ច្ច័​យ ជា​បរិវារ ដែល​មាន​អញ្ញមញ្ញ​ប្ប​ច្ច័​យ ជា​បរិវារ ដែល​មាន​និស្សយ​ប្ប​ច្ច័​យ ជា​បរិវារ ដែល​មាន​សម្បយុត្ត​ប្ប​ច្ច័​យជា​បរិវារ ប្រព្រឹត្តទៅ​ជាមួយគ្នា កើតជា​មួយ​គ្នា លាយឡំ​គ្នា ប្រកប​ជាមួយគ្នា​ ធម៌​ទាំងនោះ ជា​អាការ​ផង ជា​បរិវារ​ផង នៃ​អញ្ញាតា​វិ​ន្រ្ទិយ​នោះ​ ឥន្រ្ទិយ​នេះ មាន​ប្រមាណ ៨ ប្រាំបី​ដង ត្រូវជា ៦៤ យ៉ាងនេះ​ឯង។
 [២៦៣​] សំនួរ​ត្រង់​ពាក្យ​ថា អាសវៈ តើ​អាសវៈ ដូចម្ដេច​ខ្លះ។ កាមាសវៈ​ ១ ភវាសវៈ​ ១ ទិដ្ឋាសវៈ​ ១ អវិជ្ជា​សវៈ​ ១ ។ អាសវៈ​ទាំង​នុ៎ះ រមែង​អស់​ក្នុង​ធម៌​ដូចម្ដេច។ ទិដ្ឋាសវៈ អស់​ឥតមាន​សេសសល់ កាមាសវៈ ដែ​លញុំាង​សត្វ​ឲ្យ​ទៅកាន់​អបាយ​ ក៏​អស់ ភវាសវៈ ដែ​លញុំាង​សត្វ​ឲ្យ​ទៅកាន់​អបាយ ក៏​អស់ អវិជ្ជា​សវៈ ដែ​លញុំាង​សត្វ​ឲ្យ​ទៅកាន់​អបាយ​ ក៏​អស់ ដោយ​សោតាបត្តិ​មគ្គ អាសវៈ​ទាំងនេះ រមែង​អស់​ក្នុង​ធម៌​នេះឯង កាមាសវៈ​ដ៏​គ្រោតគ្រាត រមែង​អស់ ភវាសវៈ ដែល​ឋិតនៅ​ជាមួយនឹង​កាមាសវៈ​នោះ​ ក៏​អស់​
ថយ | ទំព័រទី ២៦៥ | បន្ទាប់