អវិជ្ជា​សវៈ​ ដែល​ឋិតនៅ​ជាមួយនឹង​ភវាសវៈ​នោះ ក៏​អស់ ដោយ​សកទាគាមិមគ្គ អាសវៈ​ទាំងនេះ រមែង​អស់​ក្នុង​ធម៌​នេះឯង កាមាសវៈ​ អស់​ឥតមាន​សេសសល់ ភវាសវៈ​ដែល​ឋិត​នៅជា​មួយ​គ្នា​នឹង​កាមាសវៈ​នោះ​ក៏​អស់​ អវិជ្ជា​សវៈ ដែល​ឋិតនៅ​ជាមួយនឹង​ភវាសវៈ​នោះ​ក៏​អស់ ដោយ​អនាគាមិមគ្គ អាសវៈ​ទាំងនេះ រមែង​អស់​ក្នុង​ធម៌​នេះឯង​ ភវាសវៈ​អស់​ឥត​មាន​សេសសល់​ អវិជ្ជា​សវៈ​អស់​ដោយ​អរហត្តមគ្គ អាសវៈ​ទាំងនេះ រមែង​អស់​ក្នុង​ធម៌​នេះឯង ឈ្មោះថា​ញាណ ដោយ​អត្ថ​ថា​ដឹង​នូវ​ធម៌​នោះ​ ឈ្មោះថា​បញ្ញា ដោយ​អត្ថ​ថា​ដឹង​ច្បាស់​នូវ​ធម៌​នោះ​ ហេតុ​នោះ លោក​ពោល​ថា បញ្ញា​ដែល​ស្ទាត់ជំនាញ នៃ​ឥន្រ្ទិយ​ទាំង ៣ ដោយ​អាការ ៦៤ ឈ្មោះថា​អា​សវ​ក្ខ​យញ្ញា​ណ។
 [២៦៤​] បញ្ញា​ក្នុង​អត្ថ​ថា​កំណត់​ដឹង ឈ្មោះថា​ទុក្ខ​ញ្ញាណ បញ្ញា​ក្នុង​អត្ថ​ថា​លះ​ ឈ្មោះថា​សមុទយ​ញ្ញាណ បញ្ញា​ក្នុង​អត្ថ​ថា​ធ្វើឲ្យ​ជាក់ច្បាស់​ ឈ្មោះថា​និរោធ​ញ្ញាណ បញ្ញា​ក្នុង​អត្ថ​ថា​ចម្រើន ឈ្មោះថា​មគ្គញ្ញាណ​ តើ​ដូចម្ដេច។ ទុក្ខសច្ច មាន​អត្ថ​ថា​បៀតបៀន មាន​អត្ថ​ថា​ក្ដៅក្រហាយ មាន​អត្ថ​ថា​បច្ច័យ​តាក់តែង​ មាន​អត្ថ​ថា​ប្រែប្រួល មាន​អត្ថ​ថា​គួរ​កំណត់​ដឹង​ សមុទយសច្ច មាន​អត្ថ​ថា​ប្រមូល​មក មាន​អត្ថ​ថា​ជាហេតុ មាន​អត្ថ​ថា​ប្រកប​ព្រម មាន​អត្ថ​ថា​កង្វល់​ មាន​អត្ថ​ថា​លះបង់ និរោធ​សច្ច
ថយ | ទំព័រទី ២៦៦ | បន្ទាប់