មាន​អត្ថ​ថា​រលាស់​ចេញ​ មាន​អត្ថ​ថា​ស្ងា​ត់ មាន​អត្ថ​ថា​មិន​មាន​បច្ច័យ​ប្រជុំ​តាក់តែង​ មាន​អត្ថ​ថា​មិន​ស្លាប់ មាន​អត្ថ​ថា​ធ្វើឲ្យ​ជាក់ច្បាស់ មគ្គសច្ច​ មាន​អត្ថ​ថា​ស្រោចស្រង់ មាន​អត្ថ​ថា​ជាហេតុ​ មាន​អត្ថ​ថា​ឃើញ មាន​អត្ថ​ថា​ជា​អធិបតី មាន​អត្ថ​ថា​គួរ​ចម្រើន ឈ្មោះថា​ញាណ​ ដោយ​អត្ថ​ថា​ដឹង​នូវ​ធម៌ ឈ្មោះថា​បញ្ញា ដោយ​អត្ថ​ថា​ដឹង​ច្បាស់​នូវ​ធម៌​នោះ ហេតុ​នោះ​ លោក​ពោល​ថា បញ្ញា​ក្នុង​អត្ថ​ថា​កំណត់​ដឹង ឈ្មោះថា​ទុក្ខ​ញ្ញាណ បញ្ញា​ក្នុង​អត្ថ​ថា​លះ​ ឈ្មោះថា​សមុទយ​ញ្ញាណ បញ្ញា​ក្នុង​អត្ថ​ថា​ធ្វើ​ឲ្យ​ជាក់​ច្បាស់​ ឈ្មោះថា​និរោធ​ញ្ញាណ បញ្ញា​ក្នុង​អត្ថ​ថា​ចម្រើន ឈ្មោះថា​មគ្គញ្ញាណ។
 [២៦៥​] ទុក្ខ​ញ្ញាណ ទុក្ខសមុទយ​ញ្ញាណ ទុក្ខនិរោធ​ញ្ញាណ ទុក្ខនិរោធ​គាមិនី​បដិបទា​ញាណ តើ​ដូចម្ដេច។ ញាណ​របស់​បុគ្គល​ដែល​ប្រកប​ព្រមដោយ​មគ្គ​ ឈ្មោះថា​ទុក្ខ​ញ្ញាណ​ផង ឈ្មោះថា​ទុក្ខសមុទយ​ញ្ញាណ​ផង​ ឈ្មោះថា​ទុក្ខនិរោធ​ញ្ញាណ​ផង ឈ្មោះថា​ទុក្ខនិរោធ​គាមិនី​បដិបទា​ញាណ​ផង។
 [២៦៦​] បណ្ដា​ញាណ​ទាំងនោះ ទុក្ខ​ញ្ញាណ តើ​ដូចម្ដេច។ បញ្ញា​ការ​ដឹង​ច្បាស់​ សេចក្ដី​ពិចារណា​ធម៌ សេចក្ដី​ជ្រើសរើស សេចក្ដី​ពិចារណា ការកំណត់ ការ​កត់សំគាល់ ការ​កត់ត្រា​ ភាពជា​បណ្ឌិត ភាពជា​អ្នក​ឈ្លាសវៃ ភាពជា​បុគ្គល​មាន​សេចក្ដី​ជ្រះ​ស្អាត
ថយ | ទំព័រទី ២៦៧ | បន្ទាប់