ហើយ​នាំទៅ​នូវ​វីរិយៈ​ដោយអំណាច​ការ​មិន​ព្យាបាទ ហេតុ​នោះ​ ទើប​ឈ្មោះថា​ភាវនា ដោយ​អត្ថ​ថា ជាទី​នាំទៅ​នូវ​វីរិយៈ​ដ៏​សមគួរ​ដល់​ឥន្ទ្រិយ​នោះ។បេ។ បុគ្គល​កាល​លះកិលេស​ទាំងអស់​ ហើយ​នាំទៅ​នូវ​វីរិយៈ ដោយអំណាច​អរហត្តមគ្គ ហេតុ​នោះ ទើប​ឈ្មោះថា​ភាវនា ដោយ​អត្ថ​ថា​ ជាទី​នាំទៅ​នូវ​វីរិយៈ​ដ៏​សមគួរ​ដល់​ឥន្ទ្រិយ​នោះ ភាវនា ដោយ​អត្ថ​ថា ជាទី​នាំទៅ​នូវ​វីរិយៈ​ដ៏​សមគួរ​ដល់​ឥន្ទ្រិយ​នោះ​ យ៉ាងនេះ​ឯង។
 [៧៦​] ភាវនា ដោយ​អត្ថ​ថា​ ឧស្សាហ៍​គប់​រក តើ​ដូចម្តេច បុគ្គល​កាល​លះ​កាមច្ឆន្ទៈ ឧស្សាហ៍​គប់​រក​នេក្ខម្មៈ ហេតុ​នោះ​ ទើប​ឈ្មោះថា ភាវនា ដោយ​អត្ថ​ថា ឧស្សាហ៍​គប់​រក បុគ្គល​កាល​លះ​ព្យាបាទ ឧស្សាហ៍​គប់​រក​ការ​មិន​ព្យាបាទ​ ហេតុ​នោះ ទើប​ឈ្មោះថា ភាវនា ដោយ​អត្ថ​ថា ឧស្សាហ៍​គប់​រក។បេ។ បុគ្គល​កាល​លះកិលេស​ទាំងអស់​ ឧស្សាហ៍​គប់​រក​អរហត្តមគ្គ ហេតុ​នោះ ទើប​ឈ្មោះថា ភាវនា ដោយ​អត្ថ​ថា ឧស្សាហ៍​គប់​រក ភាវនា​ ដោយ​អត្ថ​ថា ឧស្សាហ៍​គប់​រក យ៉ាងនេះ​ឯង នេះ​ភាវនា ៤ បុគ្គល​កាល​ឃើញ​រូប​ក៏​ចម្រើន​ (នូវ​ធម៌​ដែល​គួរ​ចម្រើន​) កាល​ឃើញ​វេទនា ក៏​ចម្រើន កាល​ឃើញ​សញ្ញា ក៏​ចម្រើន កាល​ឃើញ​សង្ខារ​ទាំងឡាយ​ក៏​ចម្រើន​ កាល​ឃើញ​វិញ្ញាណ ក៏​ចម្រើន​ ​; ចក្ខុ។បេ។ ជរា និង​មរណៈ​
ថយ | ទំព័រទី ៧៧ | បន្ទាប់