កាល​ឃើញ​ព្រះនិព្វាន​ឈ្មោះថា អមតៈ​ជាទី​ពឹង​ (របស់​សត្វ​) ដោយ​អត្ថ​ថា​ ចប់ស្រេច​ (នៃ​សាសនា​) ក៏​ចម្រើន​ ធម៌​ទាំង​ឡាយ​ណាៗ ដែល​បុគ្គល​ចម្រើន​ហើយ ធម៌​ទាំ​ងនោះៗ មាន​រស​តែមួយ ដែល​ឈ្មោះថា​ញាណ ដោយ​អត្ថ​ថា​ ដឹង​នូវ​ធម៌​នោះ ឈ្មោះថា​បញ្ញា ដោយ​អត្ថ​ថា ដឹង​ច្បាស់​នូវ​ធម៌​នោះ ហេតុ​នោះ​លោក​ពោល​ថា​ ការ​ប្រុង​ត្រចៀក​ថា ធម៌​ទាំងនេះ បុគ្គល​ត្រូវ​ចម្រើន​ បញ្ញា​ជា​គ្រឿង​ដឹង​ច្បាស់​នូវ​ការ​ប្រុង​ត្រចៀក​នោះ ឈ្មោះថា សុត​មយ​ញ្ញាណ។

ចប់ ភាណវារៈ ទី៤។


 [៧៧​] ការ​ប្រុង​ត្រចៀក​ថា​ ធម៌​ទាំងនេះ បុគ្គល​ត្រូវ​ធ្វើឲ្យ​ជាក់ច្បាស់ បញ្ញា​ជា​គ្រឿង​ដឹង​ច្បាស់​នូវ​ការ​ប្រុង​ត្រចៀក​នោះ​ ឈ្មោះថា សុត​មយ​ញ្ញាណ តើ​ដូចម្តេច ធម៌ ១ ដែល​បុគ្គល​ត្រូវ​ធ្វើឲ្យ​ជាក់ច្បាស់ គឺ​ចេ​តោ​វិមុត្តិ​ដ៏​មិន​កម្រើក​ ធម៌ ២ ដែល​ត្រូវ​ធ្វើឲ្យ​ជាក់ច្បាស់ គឺ​វិជ្ជា ១ វិមុត្តិ ១ ធម៌ ៣ ដែល​ត្រូវ​ធ្វើឲ្យ​ជាក់ច្បាស់​ គឺ​វិជ្ជា ៣ ធម៌ ៤ ដែល​ត្រូវ​ធ្វើឲ្យ​ជាក់ច្បាស់ គឺ​សាមញ្ញ​ផល ៤ ធម៌ ៥ ដែល​ត្រូវ​ធ្វើឲ្យ​ជាក់ច្បាស់​ គឺ​ធម្មក្ខន្ធ ៥ ធម៌ ៦ ដែល​ត្រូវ​ធ្វើឲ្យ​ជាក់ច្បាស់ គឺ​អភិញ្ញា ៦ ធម៌ ៧ ដែល​ត្រូវ​ធ្វើឲ្យ​ជាក់ច្បាស់​ គឺ​ខីណាសវ​ពលៈ ៧ ធម៌ ៨ ដែល​ត្រូវ​ធ្វើឲ្យ​ជាក់ច្បាស់ គឺ​វិមោក្ខ ៨ ធម៌ ៩ ដែល​ត្រូវ​ធ្វើឲ្យ​ជាក់ច្បាស់​ គឺ​អនុ​បុព្វ​និរោធ ៩ ធម៌ ១០ ដែល​ត្រូវ​ធ្វើឲ្យ​ជាក់ច្បាស់ គឺ​អសេក្ខ​ធម៌ ១០។
ថយ | ទំព័រទី ៧៨ | បន្ទាប់