ធម៌ ១ ដែល​បុគ្គល​ត្រូវ​ដឹង​ច្បាស់ បាន​ដល់​ពួក​សត្វ​ទាំងអស់​ដែល​ឋិតនៅ​បាន​ដោយ​អាហារ​ ធម៌ ២ ត្រូវ​ដឹង​ច្បាស់ បាន​ដល់​ធាតុ ២ គឺ​សង្ខត​ធាតុ អសង្ខតធាតុ ធម៌ ៣ ត្រូវ​ដឹង​ច្បាស់​ បាន​ដល់ ធាតុ ៣ គឺ​កាមធាតុ រូបធាតុ អរូបធាតុ ធម៌ ៤ ត្រូវ​ដឹង​ច្បាស់ បាន​ដល់​អរិយសច្ច​ ៤ ធម៌ ៥ ត្រូវ​ដឹង​ច្បាស់ បាន​ដល់​វិ​មុត្តាយតនៈ ៥ ធម៌ ៦ ត្រូវ​ដឹង​ច្បាស់ បាន​ដល់​អនុ​ត្ត​រិយៈ​ ៦ ធម៌ ៧ ត្រូវ​ដឹង​ច្បាស់ បាន​ដល់​និទ្ទេស​វត្ថុ ៧(១) ធម៌ ៨ ត្រូវ​ដឹង​ច្បាស់​ បាន​ដល់​អភិ​ភាយ​តនៈ ៨ ធម៌ ៩ ត្រូវ​ដឹង​ច្បាស់ បាន​ដល់​អនុ​បុព្វ​វិហារធម៌ ៩(២)
(១). ហេតុ​នៃ​សភាវៈ​មិនដល់ ១០​ នោះ​មាន ៧ យ៉ាង គឺ​ភិក្ខុ​មាន​សេចក្តី​ប៉ុនប៉ង​ដ៏​ក្លៀវក្លា​ ក្នុង​ការ​សមាទាន​នូវ​សិក្ខាបទ​ ហើយ​មិន​ប្រាសចាក​សេចក្តី​ស្រឡាញ់​ក្នុង​ការ​សមាទាន​នូវ​សិក្ខាបទ​តទៅទៀត ១ មាន​សេចក្តី​ប៉ុនប៉ង​ដ៏​ក្លៀវក្លា ក្នុង​ធម៌​ជា​គ្រឿង​ស្ងប់​រម្ងាប់ ហើយ​មិន​ប្រាសចាក​សេចក្តី​ស្រឡាញ់​ក្នុង​ធម៌​ជា​គ្រឿង​ស្ងប់​រម្ងាប់​តទៅទៀត​ ១ មាន​សេចក្តី​ប៉ុនប៉ង​ដ៏​ក្លៀវក្លា ក្នុង​ការ​បន្ទោបង់​នូវ​ឥស្សា​ ហើយ​មិន​ប្រាសចាក​សេចក្តី​ស្រឡាញ់ ក្នុង​ការ​បន្ទោបង់​នូវ​ឥស្សា​តទៅទៀត ១ មាន​សេចក្តី​ប៉ុនប៉ង​ដ៏​ក្លៀវក្លា ក្នុង​ការ​សម្ងំ​នៅក្នុង​កម្មដ្ឋាន ហើយ​មិន​ប្រាសចាក​សេចក្តី​ស្រឡាញ់​ ក្នុង​ការ​សម្ងំ​នៅក្នុង​កម្មដ្ឋាន​តទៅទៀត ១ មាន​សេចក្តី​ប៉ុនប៉ង​ដ៏​ក្លៀវក្លា​ ក្នុង​ការ​ប្រារព្ធ​ព្យាយាម ហើយ​មិន​ប្រាសចាក​សេចក្តី​ស្រឡាញ់​ ក្នុង​ការ​ប្រារព្ធ​នូវ​ព្យាយាម​តទៅទៀត ១ មាន​សេចក្តី​ប៉ុនប៉ង​ដ៏​ក្លៀវក្លា​ ក្នុងស្មារតី​ដ៏​ចាស់​ក្លា ហើយ​មិន​ប្រាសចាក​សេចក្តី​ស្រឡាញ់​ក្នុងស្មារតី​ដ៏​ចាស់​ក្លា​តទៅទៀត​ ១ មាន​សេចក្តី​ប៉ុនប៉ង​ដ៏​ក្លៀវក្លា ក្នុង​ការ​ត្រាស់​ដឹង​ដោយ​ទិដ្ឋិ​ ហើយ​មិន​ប្រាសចាក​សេចក្តី​ស្រឡាញ់ ក្នុង​ការ​ត្រាស់​ដឹង​ដោយ​ទិដ្ឋិ​តទៅទៀត ១។ អដ្ឋកថា។ (២). គឺ បឋមជ្ឈាន ទុតិយជ្ឈាន​ តតិយជ្ឈាន ចតុត្ថជ្ឈាន អាកាសានញ្ចាយតន​ជ្ឈាន វិ​ញ្ញាណ​ញ្ចា​យតន​ជ្ឈាន​ អា​កិ​ញ្ចញ្ញា​យតន​ជ្ឈាន នេវ​សញ្ញា​នា​សញ្ញា​យតន​ជ្ឈាន សញ្ញា​វេទយិត​និរោធ​ជ្ឈាន។
ថយ | ទំព័រទី ៨ | បន្ទាប់