ធម៌ ១០ ត្រូវ​ដឹង​ច្បាស់ បាន​ដល់ និ​ជ្ជរ​វត្ថុ ១០​(១) យ៉ាង។
 [៣] ម្នាល​ភិក្ខុ​ទាំងឡាយ​ អាយតនៈ​ទាំងអស់ បុគ្គល​ត្រូវ​ដឹង​ច្បាស់ ម្នាល​ភិក្ខុ​ទាំងឡាយ អាយតនៈ​ទាំងអស់ បុគ្គល​ត្រូវ​ដឹង​ច្បាស់​ តើ​ដូចម្តេច ម្នាល​ភិក្ខុ​ទាំងឡាយ ចក្ខុ បុគ្គល​ត្រូវ​ដឹង​ច្បាស់ រូប ត្រូវ​ដឹង​ច្បាស់​ ចក្ខុវិញ្ញាណ ត្រូវ​ដឹង​ច្បាស់ ចក្ខុ​សម្ផ័​ស្ស ត្រូវ​ដឹង​ច្បាស់ ការ​ទទួលអារម្មណ៍​ណា​ ជា​សុខ​ក្តី ជា​ទុក្ខ​ក្តី មិនជា​ទុក្ខ​មិនជា​សុខ​ក្តី កើតឡើង​ព្រោះ​ចក្ខុ​សម្ផ័​ស្ស​ជា​បច្ច័យ​ ការ​ទទួលអារម្មណ៍​នោះ ត្រូវ​ដឹង​ច្បាស់ សោតៈ ត្រូវ​ដឹង​ច្បាស់ សទ្ទៈ ត្រូវ​ដឹង​ច្បាស់។បេ។ ឃានៈ ត្រូវ​ដឹង​ច្បាស់ គន្ធៈ ត្រូវ​ដឹង​ច្បាស់ ជិវ្ហា ត្រូវ​ដឹង​ច្បាស់ រសៈ ត្រូវ​ដឹង​ច្បាស់​ កាយ ត្រូវ​ដឹង​ច្បាស់ ផោដ្ឋព្វៈ ត្រូវ​ដឹង​ច្បាស់ មនៈ ត្រូវ​ដឹង​ច្បាស់​ ធម៌ ត្រូវ​ដឹង​ច្បាស់ មនោវិញ្ញាណ ត្រូវ​ដឹង​ច្បាស់ មនោ​សម្ផ័​ស្ស ត្រូវ​ដឹង​ច្បាស់ ការ​ទទួលអារម្មណ៍​ណា​ ជា​សុខ​ក្តី ជា​ទុក្ខ​ក្តី មិនជា​ទុក្ខ​មិនជា​សុខ​ក្តី កើតឡើង​ព្រោះ​មនោ​សម្ផ័​ស្ស​ជា​បច្ច័យ​ ការ​ទទួលអារម្មណ៍​នោះ ត្រូវ​ដឹង​ច្បាស់។
 [៤] រូប ត្រូវ​ដឹង​ច្បាស់​ វេទនា ត្រូវ​ដឹង​ច្បាស់ សញ្ញា ត្រូវ​ដឹង​ច្បាស់ សង្ខារ​ទាំងឡាយ ត្រូវ​ដឹង​ច្បាស់​ វិញ្ញាណ ត្រូវ​ដឹង​ច្បាស់ ចក្ខុ ត្រូវ​ដឹង​ច្បាស់
(១) ហេតុ​ដែល​ធ្វើឲ្យ​វិនាស គឺ​សម្មាទិដ្ឋិ​ ធ្វើ​មិច្ឆាទិដ្ឋិ​ឲ្យ​វិនាស។ល។ សម្មា​វិមុត្តិ ធ្វើ​មិច្ឆា​វិមុត្តិ​ឲ្យ​វិនាស ត្រូវជា​ ១០។ អដ្ឋកថា។
ថយ | ទំព័រទី ៩ | បន្ទាប់