បញ្ញា​ជា​គ្រឿង​ដឹង​ច្បាស់ នូវ​ការ​ប្រុង​ត្រចៀក​នោះ​ ឈ្មោះថា សុត​មយ​ញ្ញាណ តើ​ដូចម្តេច។
 បណ្តា​អរិយសច្ច​ទាំងនោះ ទុក្ខអរិយសច្ច តើ​ដូចម្តេច ជាតិ​ក៏​ជា​ទុក្ខ​ ជរា​ក៏​ជា​ទុក្ខ មរណៈ​ក៏​ជា​ទុក្ខ ការ​សោក ការ​ខ្សឹកខ្សួល ការ​លំបាក​កាយ ការ​អាក់អន់​ចិត្ត​ ការ​ចង្អៀតចង្អល់​ចិត្ត ក៏​សុទ្ធតែ​ជា​ទុក្ខ ការ​ភប់ប្រសព្វ​ដោយ​ពួក​សត្វ និង​សង្ខារ​មិនជា​ទីស្រឡាញ់​ក៏​ជា​ទុក្ខ​ ការ​ព្រាត់ប្រាស​ចាក​ពួក​សត្វ និង​សង្ខារ​ជាទីស្រឡាញ់​ក៏​ជា​ទុក្ខ ចង់បាន​របស់​ណា មិនបាន​ ការ​មិនបាន​នោះ​ក៏​ជា​ទុក្ខ បើ​ពោល​ដោយ​បំព្រួញ ឧបាទានក្ខន្ធ​ទាំង ៥ ក៏​ជា​ទុក្ខ។
 បណ្តា​ធម៌​ទាំងនោះ ជាតិ តើ​ដូចម្តេច។ ការ​កើត ការ​កើត​ព្រម ការ​ចុះ​កាន់​គក៌​ ការ​ចំរើន​ឡើង ការ​កើត​ចំពោះ ការ​កើត​ប្រាកដ​ឡើង​នៃ​ខន្ធ​ទាំងឡាយ ការបាន​ចំពោះ​នូវ​អាយតនៈ​ណា​ នៃ​ពួក​សត្វ​នោះ​ៗ ក្នុង​សត្ត​និ​កាយ​នោះ​ៗ នេះ​ហៅថា ជាតិ។
 បណ្តា​ធម៌​ទាំងនោះ ជរា តើ​ដូចម្តេច។ ជរា ការ​គ្រាំគ្រា​ ធ្មេញ​បាក់ សក់ស្កូវ ស្បែក​ជ្រួញជ្រីវ ការ​រួញ​ថយ​អាយុ ការ​ចាស់​នៃ​ឥន្ទ្រិយ​ណា នៃ​ពួក​សត្វ​នោះ​ៗ ក្នុង​សត្ត​និ​កាយ​នោះ​ៗ នេះ ហៅថា ជរា។
ថយ | ទំព័រទី ៨៥ | បន្ទាប់