បណ្តា​ធម៌​ទាំងនោះ ការ​ខ្សឹកខ្សួល តើ​ដូចម្តេច។ សេចក្តី​ខ្សឹកខ្សួល ការ​អណ្តឺតអណ្តក អាការៈ​ជាទី​ខ្សឹកខ្សួល អាការៈ​ជាទី​អណ្តឺតអណ្តក​ ភាព​នៃ​សេចក្តី​ខ្សឹកខ្សួល ភាព​នៃ​សេចក្តី​អណ្តឺតអណ្តក ការ​ពោល​រៀបរាប់​ដោយ​វាចា ការ​ពោល​រៀប​រាប់​ដដែល​ៗ ការ​ទួញ​យំ អាការៈ​ជាទី​ទួញ​យំ ភាព​នៃ​ការ​ទួញ​យំ របស់​បុគ្គល​ដែល​ត្រូវ​សេចក្តី​វិនាស​ចាក​ញាតិ​ប៉ះពាល់​ក្តី​ ត្រូវ​សេចក្តី​វិនាស​ចាក​ភោគៈ​ប៉ះពាល់​ក្តី ត្រូវ​សេចក្តី​វិនាស​គឺ​រោគ​ប៉ះពាល់​ក្តី​ ត្រូវ​សេចក្តី​វិនាស​ចាក​សីល​ប៉ះពាល់​ក្តី ត្រូវ​សេចក្តី​វិនាស​នៃ​ទិដ្ឋិ​ប៉ះពាល់​ក្តី​ ឬប្រកបដោយ​សេចក្តី​វិនាស​ណាមួយ ឬក៏​ត្រូវ​ទុក្ខ​ធម៌​ណាមួយ​ប៉ះពាល់ នេះ​ហៅថា ការ​ខ្សឹកខ្សួល។
 បណ្តា​ធម៌​ទាំងនោះ សេចក្តី​ទុក្ខ តើ​ដូចម្តេច។ សេចក្តី​មិន​សប្បាយ​កាយ​ សេចក្តី​លំបាក​កាយ ការ​ទទួលរង​មិន​សប្បាយ ជា​ទុក្ខ​ដែល​កើតអំពី​កា​យស​ម្ផ័ស្ស អាការ​ទទួលរង​មិន​សប្បាយ​ ជា​ទុក្ខ ដែល​កើតអំពី​កា​យស​ម្ផ័ស្ស​ណា នេះ​ហៅថា ទុក្ខ។
 បណ្តា​ធម៌​ទាំងនោះ ទោមនស្ស តើ​ដូ​ចមេ្តច។ សេចក្តី​មិន​សប្ប​យចិត្ត​ ការ​លំបាកចិត្ត ការ​ទទួលរង​មិន​សប្បាយ ជា​ទុក្ខ ដែល​កើតអំពី​មនោ​សម្ផ័​ស្ស អាការ​ទទួលរង​មិន​សប្បាយ​ ជា​ទុក្ខ ដែល​កើតអំពី​មនោ​សម្ផ័​ស្ស​ណា នេះ​ហៅថា ទោមនស្ស។
ថយ | ទំព័រទី ៨៧ | បន្ទាប់