មិនមែន​ជា​សីល ដែល​វិញ្ញូ​ជន​សរសើរ​ទេ ជា​សីល​ដែល​តណ្ហា និង​ទិដ្ឋិ​បបោសអង្អែល​ ជា​សីល​មិន​ប្រព្រឹត្តទៅ ដើម្បី​សមាធិ មិនមែន​ជាទី​តាំង​នៃ​សេចក្តី​មិន​ក្តៅក្រហាយ មិនមែន​ជាទី​តាំង​នៃ​បាមោជ្ជៈ​ មិនមែន​ជាទី​តាំង​នៃ​បីតិ មិនមែន​ជាទី​តាំង​នៃ​បស្ស​ទ្ធិ មិនមែន​ជាទី​តាំង​នៃ​សុខៈ មិនមែន​ជាទី​តាំង​នៃ​សមាធិ​ មិនមែន​ជាទី​តាំង​នៃ​យថាភូត​ញ្ញាណ​ទស្សនៈ មិនមែន​ប្រព្រឹត្តទៅ​ដើម្បី​និ​ព្វិ​ទា​ដោយ​ចំណែក​មួយ​ ដើម្បី​ប្រាសចាក​រាគៈ ដើម្បី​និរោធ ដើម្បី​សេចក្តី​ស្ងប់ស្ងាត់ ដើម្បី​អភិញ្ញា ដើម្បី​ការ​ត្រាស់​ដឹង​ ដើម្បី​និព្វាន​ឡើយ នេះ​ឈ្មោះថា សីល​មាន​ទីបំផុត។
 [៨៨​] សីល​មិន​មាន​ទីបំផុត​នោះ​ តើ​ដូចម្តេច។ សីល​មិន​មានលាភ​ជាទីបំផុត​ក៏​មាន សីល​មិន​មានយស​ជាទីបំផុត​ក៏​មាន សីល​មិន​មាន​ញាតិ​ជាទីបំផុត​ក៏​មាន​ សីល​មិន​មាន​អវយវៈ​ជាទីបំផុត​ក៏​មាន សីល​មិន​មានជីវិត​ជាទីបំផុត​ក៏​មាន។
 សីល​មិន​មានលាភ​ជាទីបំផុត​នោះ តើ​ដូចម្តេច។ បុគ្គល​ខ្លះ ក្នុង​លោក​នេះ​ មិន​ញ៉ាំង ចិត្ត​ឲ្យ​កើតឡើង ដើម្បី​ប្រព្រឹត្ត​កន្លង​សិក្ខាបទ​ដែល​ខ្លួន​សមាទាន​ហើយ ព្រោះ​ហេតុ​នៃ​លាភ​ ព្រោះ​លាភ​ជា​បច្ច័យ ព្រោះ​ដំណើរ​លាភ​ទេ តើ​បុគ្គល​នោះ​នឹង​ប្រព្រឹត្ត​កន្លង​ដូចម្តេច​បាន​ នេះ ឈ្មោះថា សីល​មិន​មានលាភ​ជាទីបំផុត។
 សីល​មិន​មានយស​ជាទីបំផុត​នោះ តើ​ដូចម្តេច។ បុគ្គល​ខ្លះ ក្នុង​
ថយ | ទំព័រទី ៩៩ | បន្ទាប់