សីល​មានយស​ជាទីបំផុត​នោះ តើ​ដូចម្តេច។ បុគ្គល​ខ្លះ ក្នុង​លោក​នេះ​ ប្រព្រឹត្ត​កន្លង​នូវ​សិក្ខាបទ ដែល​ខ្លួន​សមាទាន​ហើយ ព្រោះ​ហេតុ​នៃ​យស ព្រោះ​យស​ជា​បច្ច័យ​ ព្រោះ​យស​ជាហេតុ នេះ ឈ្មោះថា សីល​មានយស​ជាទីបំផុត។
 សីល​មាន​ញាតិ​ជាទីបំផុត​នោះ តើ​ដូចម្តេច។ បុគ្គល​ខ្លះ ក្នុង​លោក​នេះ​ ប្រព្រឹត្ត​កន្លង នូវ​សិក្ខាបទ ដែល​ខ្លួន​សមាទាន​ហើយ ព្រោះ​ហេតុ​នៃ​ញាតិ ព្រោះ​ញាតិ​ជា​បច្ច័យ​ ព្រោះ​ញាតិ​ជាហេតុ នេះ ឈ្មោះថា សីល​មាន​ញាតិ​ជាទីបំផុត។
 សីល​មាន​អវយវៈ​ជាទីបំផុត​នោះ តើ​ដូចម្តេច។ បុគ្គល​ខ្លះ​ក្នុង​លោក​នេះ​ ប្រព្រឹត្ត​កន្លង នូវ​សិក្ខាបទ ដែល​ខ្លួន​សមាទាន​ហើយ ព្រោះ​ហេតុ​នៃ​អវយវៈ ព្រោះ​អវយវៈ​ជា​បច្ច័យ​ ព្រោះ​អវយវៈ​ជាហេតុ នេះ​ឈ្មោះថា សីល​មាន​អវយវៈ​ជាទីបំផុត។
 សីល​មានជីវិត​ជាទីបំផុត​នោះ តើ​ដូចម្តេច។ បុគ្គល​ខ្លះ​ក្នុង​លោក​នេះ​ ប្រព្រឹត្ត​កន្លង​នូវ​សិក្ខាបទ ដែល​ខ្លួន​សមាទាន​ហើយ ព្រោះ​ហេតុ​នៃ​ជីវិត ព្រោះ​ជីវិត​ជា​បច្ច័យ​ ព្រោះ​ជីវិត​ជា ហេតុ នេះ​ឈ្មោះថា សីល​មានជីវិត​ជាទីបំផុត។ សីល​ទាំងឡាយ​មាន​សភាព​យ៉ាងនេះ ជា សីល​ដាច់ សីល​ធ្លុះ សីល​ពពាល​ សីល​ពព្រុះ មិនមែន​ជា​សីល​របស់​អ្នកជា
ថយ | ទំព័រទី ៩៨ | បន្ទាប់