បង្វិលរទេះមកឈប់នៅក្បែរក្លោងទ្វារខាងក្រៅអារាម ដោយប៉ងថា យើងទាំងឡាយនឹងបាននូវលំដាប់ (ទីកន្លែង) ក្នុងកាលណា យើងនឹងធ្វើភត្ត (ថ្វាយសង្ឃ) ក្នុងកាលនោះ។ (ចួនពេលនោះ) មហាមេឃក៏ទូទឹមឡើង។ គ្រានោះ ពួកមនុស្សទាំងអម្បាលនោះ ចូលទៅរកព្រះអានន្ទដ៏មានអាយុ លុះចូលទៅដល់ហើយ ទើបទូលព្រះអានន្ទដ៏មានអាយុ ដោយពាក្យដូច្នេះថា បពិត្រព្រះអានន្ទដ៏ចំរើន មនុស្សអ្នកនៅក្នុងជនបទ ផ្ទុកអម្បិលខ្លះ ប្រេងខ្លះ អង្ករខ្លះ ខាទនីយាហារខ្លះច្រើនមុខ ក្នុងរទេះទាំងឡាយ ហើយមកឈប់នៅក្បែរក្លោងទ្វារនេះ ចួនពេលនោះ មហាមេឃក៏ទូទឹមឡើង បពិត្រព្រះអានន្ទដ៏ចំរើន មនុស្សអ្នកនៅក្នុងជនបទទាំងនោះ គួរប្រតិបត្តិដូចម្តេចទៅ។ គ្រានោះ ព្រះអានន្ទដ៏មានអាយុ ក្រាបទូលសេចក្តីនុ៎ះចំពោះព្រះដ៏មានព្រះភាគ។ ព្រះអង្គទ្រង់ត្រាស់ថា ម្នាលអានន្ទ ណ្ហើយចុះ បើសង្ឃប្រាថ្នានៅទីណា គឺជាវិហារក្តី អឌ្ឍយោគក្តី ប្រាសាទក្តី ប្រាសាទត្រងិលក្តី គូហាក្តី ដែលនៅចុងក្រោយគេ សង្ឃចូរសន្មត (នូវទីនោះ) ឲ្យជាកប្បិយភូមិ ហើយឲ្យអ្នកជនបទទាំងនោះ នៅក្នុងទីនោះចុះ។ ម្នាលភិក្ខុទាំងឡាយ សង្ឃគប្បីសន្មតយ៉ាងនេះ គឺភិក្ខុជាអ្នកឆ្លាស ប្រតិពល គប្បីប្តឹងសង្ឃឲ្យដឹងថា បពិត្រព្រះសង្ឃដ៏ចំរើន សូមព្រះសង្ឃស្តាប់ខ្ញុំ បើកម្មមានកាលសមគួរដល់សង្ឃហើយ សង្ឃគប្បីសន្មតវិហារឈ្មោះនេះ ឲ្យជា